ចាន់ វឌ្ឍនាកា ថា ​មិន​នឹក​ស្មាន​អាច​ស៊ុត​ក្រុម​ជើង​ឯក​ឡាវ​ បាន​២​​គ្រាប់​

ចាន់ វឌ្ឍនាកា ថា ​មិន​នឹក​ស្មាន​អាច​ស៊ុត​ក្រុម​ជើង​ឯក​ឡាវ​ បាន​២​​គ្រាប់​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម​បឹងកេត​អង្គរ​ ចាន់ វឌ្ឍនាកា មិន​នឹក​ស្មាន​ថា​ខ្លួន​អាច​ស៊ុត​បញ្ចូល​ទី​ក្រុម​​ជើង​ឯក​បាល់​ទាត់​លីក​កំពូល​ឡាវ Lao Toyota FC ២​គ្រាប់​ឡើយ ប៉ុន្តែ​រូប​គេ​បាន​ព្យាយាម​លេង​​យ៉ាង​អស់​ពី​សមត្ថភាព​ដើម្បី​​ឲ្យ​ក្លិប​ទទួល​បាន​ជ័យ​ជម្នះ។

 

ចាន់ វឌ្ឍនាកា ថា ​មិន​នឹក​ស្មាន​អាច​ស៊ុត​ក្រុម​ជើង​ឯក​ឡាវ​ បាន​២​​គ្រាប់​

ចាន់ វឌ្ឍនាកា ពេល​រៀប​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ

 

ខ្សែ​ប្រយុទ្ធ​ជើង​ស៊ុត ចាន់ វឌ្ឍនាកា បាន​ទម្លាយ​សំណាញ់​ទី​ក្រុម Lao Toyota FC ២​គ្រាប់ បន្ទាប់​ពី​ប្ដូរ​ចូល​​ជំនួស​កីឡាករ ឈុន សុធារ័ត្ន នៅ​ចុង​តង់​ទី១។ គ្រាប់​បាល់​ដំបូង​ជា​ការ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ បន្ទាប់​ពី​កីឡាករ Gbenga លើក​ចូល​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ទី៤៤។ ចំណែក​គ្រាប់​ទី២ ជា​ការ​ស៊ុត​តាម​បច្ចេកទេស​ពិត​ៗ ដោយ​ការ​ញាក់​ដាច់​ខ្សែ​ការពារ និង​អ្នក​ចាំ​ទី​នៅ​នាទី​ទី៨៨។

 

​​​​​ពេល​ធ្វើ​ដំណើរ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ វឌ្ឍនាកា បាន​និយាយ​ប្រាប់ Sabay ថា ៖ «ខ្ញុំ​អត់​ដែល​មាន​សង្ឃឹម​ថា​ស៊ុត​ចូល​ទេ​បង គ្រាន់​តែ​ចង់​ឃើញ​ក្លិប​លេង​ល្អ​តែ​ប៉ុណ្ណឹង… ខ្ញុំ​គិត​ថា​ខ្សែ​ការពារ​ក្រុម​ឡាវ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​គេ​ធ្វេស​ប្រហែស​ពេល​ខ្លះ ទើប​យើង​អាច​រក​គ្រាប់​បាល់​បាន»។

 

កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន៣៥​គ្រាប់​ក្នុង​លីក​កំពូល​កម្ពុជា​បាន​បន្ត​ទៀត​ថា ការ​ប្រកួត​នៅ​ទឹក​ដី​ឡាវ​លើក​នេះ ខ្លួន​បាន​លេង​ដោយ​ទំនុក​ចិត្ត​ខ្ពស់។ ចំពោះ​គ្រាប់​ទី២ ដែល​អាច​ញាក់​ដាច់​ទាំង​ខ្សែ​ការពារ និង​អ្នក​ចាំ​ទី វឌ្ឍនាកា បាន​បញ្ជាក់​ថា ដោយសារ​ឃើញ​ជំហរ​កីឡាករ Gbenga នៅ​កន្លែង Offside ទើប​ព្យាយាម​អូស​បាល់​ស៊ុត​ខ្លួន​ឯង​ដោយ​មិន​បោះ​ចូល​ក្នុង៕

 

 Football Channel Asia ថា ចាន់ វឌ្ឍនាកា ជា​អ្នក​រក​គ្រាប់​បាល់ច្រើន​បំផុត​ដូច Ronaldo ឬ Messi ឆ្នាំ​២០១៥

 

អត្ថបទ៖ គង់​វិសាល