វិធីជួយសង្គ្រោះជីវិតមនុស្ស ដោយការប្រើម្ជុល ករណីជម្ងឺដាច់សរសៃឈាមខួរក្បាល

លោកសាស្ត្រាចារ្យជនជាតិចិនម្នាក់​បាន ផ្តល់ដំបូន្មានថា យកល្អអ្នករាល់គ្នាគួរតែមាន​ម្ជុល នៅក្នុងផ្ទះ ព្រោះវាអាចជួយសង្គ្រោះជីវិតក្នុងករណីជំងឺដាច់សសៃឈាមក្នុងខួរក្បាល (stroke) បាន។

វិធីជួយសង្គ្រោះជីវិតមនុស្ស ដោយការប្រើម្ជុល ករណីជម្ងឺដាច់សរសៃឈាមខួរក្បាល
រូបភាពតំណាងការចាក់ម្ជុលដើម្បីជួយអ្នកជម្ងឺដាច់សរសៃឈាមខួរក្បាល

ជម្ងឺដាច់សរសៃឈាមខួរក្បាលមានន័យថា សរសៃកាពីលែ (Capillary) នៅខួរក្បាល ត្រូវបានដាច់រហែក ជាបន្តបន្ទាប់។ ដូច្នេះ​អ្នកគួរតែចំណាយពេលអានវាបន្តិច ដើម្បីស្វែងយល់ពីវិធីសាស្ត្រជួយសង្គ្រាះនរណាម្នាក់ ឲ្យគេចផុតគ្រោះថ្នាក់ ដែលបណ្តាល​មកពីជំងឺ​ដាច់​សសៃឈាម​ខួរក្បាលនេះ។

ជំហានដំបូង អ្នកមិនត្រូវផ្លាស់ប្តូរស្ថានភាពអ្នកជម្ងឺឡើង បើទោះជាគេកំពុងនៅកន្លែងណាក៏ដោយ ព្រោះប្រសិនបើអ្នកផ្លាស់ប្តូរស្ថានភាពអ្នកជម្ងឺនោះ សរសៃកាពីលែ (Capillary) និងត្រូវបែកដាច់ភ្លាម ហើយក៏អាចឲ្យមានការហូរឈាមក្នុងខួរក្បាលជាក់ជាមិនខាន។

ដូច្នេះវិធីល្អបំផុតដែលអ្នកគួរធ្វើគឺត្រូវ៖

១. យកម្ជុលរោលភ្លើងទៀន ឬចង្កៀងជាមុនសិន ដើម្បីសម្លាប់មេរោគ ហើយចាក់ចុងម្រាមដៃទាំង ១០នោះតែម្តង។

២. ការចាក់ម្ជុលនេះ គ្រាន់តែចាក់ឃ្លាតពីក្រចកប្រហែលជា ២ ទៅ ៣ មីលីម៉ែត្រ បានហើយ។

៣. ចាក់យ៉ាងណា ឲ្យឈាមអាចហូរបាន​ស្រួល។

៤. ប្រសិនបើឈាមនៅមិនទាន់ស្រក់ចុះទេនោះ ត្រូវរឹតម្រាមដៃ និងច្របាច់ឲ្យឈាមហូរចេញមក។

៥. នៅពេលដែលម្រាមដៃទាំង ១០ចាប់ផ្តើមហូរឈាម​ហើយ សូមរង់ចាំពីរបីនាទីអ្នកនឹងឃើញជនរងគ្រោះ ត្រឡប់មកសភាពធម្មតាវិញ។

៦. ប្រសិនបើមាត់របស់ជនរងគ្រោះប្រទាញៗ ខុសទ្រង់ទ្រាយនោះ សូមធ្វើការម៉ាស្សាត្រង់ត្រចៀករហូតដល់ ឡើងក្រហមវិញ ដែលមានន័យថា ឈាមនឹងរត់ធម្មតាវិញហើយ។

៧. បន្ទាប់មកចាក់ម្ជុលត្រង់ផ្នែកទន់នៃត្រចៀក ដូចជាទងត្រចៀកទាំងសងខាង ដើម្បីសម្រកឈាមពីរ ដំណក់។ ប៉ុន្មាននាទីក្រោយមក មាត់របស់គាត់ដែលខូចទ្រង់ទ្រាយ នឹងវិលមករកសភាពធម្មតាវិញ។

ត្រូវរង់ចាំរហូតដល់ជនរងគ្រោះមានសភាពធម្មតា លែងមានសញ្ញាមិនប្រក្រតីណាមួយ ហើយសឹមបញ្ជូនទៅមន្ទីរពេទ្យ។ដោយឡែក វិធីសាស្ត្រនៃការបង្ហូរឈាម​ដើម្បីសង្គ្រោះជីវិតនេះ គឺជា​វិធីសាស្ត្ររបស់គ្រូពេទ្យ ចិនបុរាណ ហើយវាក៏អាចមាន​ប្រសិទ្ធិភាពផងដែរ ដើម្បីជួយជីវិតមនុស្ស ក្នុងសភាពការបន្ទាន់៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត