ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៣)

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៣)

ភាគទី​៣៣​

«លោក​មាន​អំនួត ហើយ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ណាស់ ដែល​គិត​ថា​ខ្ញុំ​មក​ទីនេះ​ម្ដង​ទៀត!»
អភិ​នារី​និយាយ​ទាំង​មុខ​ស្មើ​វា​ហី​ទៅ​កាន់​កែវភ្នែក​ស្រទន់​ផ្អែមល្ហែម​របស់​អ្នក​ប្រុស​ធំ។
វង្ស សង្វារ ក៏​មិន​ព្រម​ស្ងៀម តបត​វិញ​មួយ​រំពេច៖
«ឆ្នាំ​២០១៦​ស្អែក​ខាន​ស្អែក​ហើយ អគ្គនាយក! មនុស្ស​ស្រលាញ់​គ្នា គេ​មិន​ទុក​ស្អែក​ទេ!»
មេត្រី​នឹង​ធឹង​បែប​ណា កាយវិការ​នាង​នៅ​តែ​មាន​សញ្ញា​ម្ញ៉ិកម្ញ៉ក់​នៅ​នឹង​មុខ​ស្នាមញញឹម​លែបខាយ​ ដែល​នាង​មិន​ហ៊ាន​នៅ​សម្លឹង​តប​យូរ សំឡេង​នាង​ឆ្លើយតប​ទៅ​គេ​វិញ៖
«អ្នក​ណា​ស្រលាញ់​អ្នក​ណា​ទៅ?!»

គេ​លូកដៃ​មក​រក​នាង តែ​នាង​គេច​ចេញ ហើយ​ដើរ​ទៅ​មុខ តែ​ដៃ​ហុច​សំណុំ​ឯកសារ​មក​ឱ្យ​នាយ៖
«ខ្ញុំ​មក​រឿង​ការងារ! នេះ​ហើយ Project រតន:អលង្ការ!»
គេ​ញញឹម​លូកដៃ​ទទួល​មក ធ្វើ​ឱ្យ​ចិត្ត​នាង​រឹតតែ​បោក​កញ្ជ្រោល។ ភ្លាមៗ​នោះ នាង​នឹកភ្នក​ដល់​សម្ដី​នាយ​ពាណិជ្ជ ដេត ភូមិន្ទ៖
«ធ្វើ​ដូច​ជា​ដើម្បី​ការងារ​ទៅ! តែ​គេ​ប្រាកដ​ជា​ដឹង​ហើយ!»
នាង​ងើប​មុខ​លួច​សម្គាល់​អាកប្បកិរិយា​គេ ក៏​ក្រឡេក​ទៅ​ប៉ះ​ស្នាម​ញញឹម​របស់​អ្នក​ប្រុស​ធំ​ដែល​ផ្ដោត​អាន​សន្លឹក​ នីមួយៗ​បណ្ដើរ ដើរ​បណ្ដើរ។
នៅ​ខាង​ស្ដាំ​ដៃ នាង​ឃើញ​មាន​កូន​តុ និង​កៅអី​ពីរ។
នៅ​លើ​នោះ​មាន​កែវ​ទឹកក្រូច​ពីរ​កែវ​ហើយ​ជា​ស្រេច ត្រក​តូច​មួយ​មាន​ក្រូច​ខៀវ​ៗ​ភ្លឺ​រលោង​តាំង​លម្អ​ និង​ក្រូច​ចិត​ជា​ចំណិត​ៗ​មួយ​ចាន​ក្បែរ​នោះ​ផង។

គេ​នេះ​មាន​ចេតនា មាន​គម្រោង ហើយ​ប្រាកដ​ចិត្ត​ថា​នាង​នឹង​មក​ទីនេះ​ពិតមែន។
សង្វារ​ងើបមុខ​សម្លឹង​នាង​ដែល​កំពុង​ពិនិត្យ​ឆ្វេង​ស្ដាំ ច្នេះ​ហើយ​នរៈ​ក៏​ធ្វើ​កាយវិការ​អញ្ជើញ​នាង​ឱ្យ​អង្គុយ។
ស្រី​ស្អាត​អង្គុយ​ចុះ​យឺត​ៗ ហើយ​ផ្ដោត​ភ្នែក​សម្លឹង​ទិដ្ឋភាព​ស្រស់​ត្រកាល​ជុំ​វិញ​ខ្លួន​ដែល​កាល​ពី​ ថ្ងៃ​មុន​ នាង​គ្មាន​អារម្មណ៍​អ្វី​នឹង​គយគន់​នោះ។
«សរសេរ​គម្រោង​បាន​ល្អ​ម៉េះ? ហើយ​លឿន​ទៀត?!»
«ដេ​ត ភូមិន្ទ!» […]

 

ចុចអានភាគទី៣៣ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៣)

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ