អ្នកស្រឡាញ់ ការប្រណាំងម៉ូតូ ជាង១០០នាក់ ចូលរួមប្រណាំងម៉ូតូ ឆ្លងកាត់ឧបសគ្គ ដណ្តើមពានរង្វាន់ នៅជើងភ្នំប្រសិទ្ធ

ភ្នំពេញ៖ អ្នកស្រឡាញ់ការប្រណាំងម៉ូតូ ប្រមាណជាង១០០នាក់ នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គ លើកទី៣ (ENDURO MOTOR CROSS CAMBODIA 3) ដែលរៀបចំឡើង នៅទីលានប្រណាំងក្បែរជើងភ្នំប្រសិទ្ធ ដោយកីឡាករជាច្រើន និងអ្នកចូលរួមទស្សនាយ៉ាងកុះករ។

ព្រឹត្តិការណ៍ប្រណាំម៉ូតូឆ្លងកាត់ឧបសគ្គនេះ រៀបចំឡើងដោយសហព័ន្ធកីឡាយានយន្តកម្ពុជា និង Grease Monkys Motor ព្រមទាំងមានការចូលរួមឧបត្ថម្ភធំ ដោយក្រុមហ៊ុន Liqui Moly នាំចូលប្រេងម៉ាស៊ីយានយន្តមកអាល្លឺម៉ង់ និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុនភេសជ្ជៈបាកាស និងក្រុមហ៊ុនម៉ូតូមួយចំនួនទៀតផងដែរ។
 
តំណាងក្រុមហ៊ុន Liqui Moly ដែលជាក្រុមហ៊ុនឧបត្ថម្ភធំ ក្នុងកម្មវិធីប្រណាំងម៉ូតូនេះបានឲ្យដឹងថា ការដែលក្រុមហ៊ុនចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យ កីឡាប្រណាំងម៉ូតូនេះ ឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ព្រោះសព្វថ្ងៃកីឡាប្រភេទនេះ ហាក់ដូចជាមិនទាន់រីកចម្រើនខ្លាំងនៅឡើយដូច កីឡាផ្សេងៗទៀតដូចជា កីឡាបាល់ទាត់ កីឡាប្រដាល់ ជាដើមនោះទេ។ ជាក់ស្តែងការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូនេះស្រាប់ កីឡាករភាគច្រើនសុទ្ធ តែជាអ្នកស្រឡាញ់ និងជាអ្នកចូលចិត្តជិះបែបកម្សាន្តប៉ុណ្ណោះ ដូច្នេះទាមទារឲ្យមានការចូលរួម ឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីអភិវឌ្ឍន៍កីឡានេះ ឲ្យមានការទទួលស្គាល់ជាលក្ខណជាតិ និងអន្តរជាតិ ។

ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Liqui Moly បានផ្តល់ជូននៅការប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ មួក អាវ ប្រាក់រង្វាន់ និងពានរង្វាន់ផងដែរ ជូនដល់កីឡាករ ទទួលបានជ័យជម្នះបន្ថែម លើការផ្តល់ជូនរបស់អ្នករៀបចំកម្មវិធី។

សូមជម្រាបថា ក្រុមហ៊ុន Liqui Moly នាំចូលនូវផលិតប្រេងម៉ាស៊ីនរថយន្ត ប្រេងប្រអប់លេខ ប្រេងហ្វាំង សារធាតុជំនួនរយន្ត និងប្រេងម៉ូតគ្រប់ប្រភេទមកពីប្រទេសអាល្លឺម៉ង ហើយប្រេងម៉ាស៊ីន Liqui Moly ជាផលិតផលល្បីរបស់ប្រទេសអាល្លឺម៉ង់ រក្សាកម្តៅ និងសន្ទុះ ជួយយានយាន្តឲ្យស៊ីប្រេងតិច៕