​អ្នក​ដែល​មាន​បញ្ហា​រលាក​បំពង់​សម្លេង​អាជីព​តែង​មាន​ការប្រ​ឈ​មមុខ​ទាំងនេះ​

​អ្នក​ដែល​មាន​បញ្ហា​រលាក​បំពង់​សម្លេង​អាជីព​តែង​មាន​ការប្រ​ឈ​មមុខ​ទាំងនេះ​

​នៅក្នុង​បំពង់​សម្លេង​របស់​មនុស្ស​យើង​គឺ​មាន​ខ្សែសម្លេង​ចំនួន​ពីរ​ដែល​គ្របដណ្តប់​ដោយ​សាច់ដុំ និង​ឆ្អឹងខ្ចី​។ ជាធម្មតា ខ្សែសម្លេង​នឹង​បើក និង​បិទ​ធម្មតា​ដើម្បី​បង្កើត​ជា​សម្លេង​ទៅតាម​ចលនា និង​រំ​ញ័រ​របស់​ខ្សែសម្លេង​នោះ​។

​ប៉ុន្តែ​នៅពេល​មានការ​រលាក​បំពង់​សម្លេង ខ្សែសម្លេង​ទាំងពីរ​នោះ​បែរជា​ហើម និង​បង្កើត​ឱ្យ​មាន​ការថយចុះ​ការបញ្ចេញ​សម្លេង​បាន​។ ដូច្នេះ​អ្នកជំងឺ​អាច​នឹង​មាន​សម្លេង​ស្អក ហើយ​ពេល​ខ្លះ​និយាយ​មក​មិន​អាច​ស្តាប់​បាន​តែ​ម្តង​។

​ការ​ប្រឈម​នឹង​ជំងឺ​រលាក​បំពង់​សម្លេង​មានដូចជា​៖

  • កំពុងតែ​មាន​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ដូចជា ជំងឺ​ផ្តាសាយ រលាក​ទងសួត ឬ​រលាក​បំពង់​ក្នុង​ប្រហោង​មុខ​
  • ​ការប៉ះពាល់​នឹង​សារធាតុ​បង្ក​រលាក​ដូចជា ផ្សែង​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អា ស៊ីត​ក្រពះ ឬ​សារធាតុ​គីមី​ពី​កន្លែងធ្វើការ​
  • ​ការប្រើ​សម្លេង​ច្រើន​ជ្រុល តាមរយៈ​ការនិយាយ​ឮៗ និយាយ​ច្រើន​ពេក ស្រែក ឬ​ច្រៀង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។