សមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត ចុះសំណេះសំណាល និងនាំអំណោយ ជូនយោធិនពិការ ដោយសារគ្រាប់មីន

ភ្នំពេញ៖ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និង សមាជិកសមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម ១២) បានចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ និង ថវិកា ៣លានរៀល ទៅជូនយោធិពិការ  ដោយសារគ្រាប់មីន នាមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

លោក លី សារ៉ារិទ្ធ បានបញ្ជាក់ថា ការចុះទៅសំណេះសំណាលនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោក បណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងតំណាង ឲ្យអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ទ្រី ត្រាយ ប្រធានសមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត។

អំណោយដែលសមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត បាននាំយកទៅជូនយោធិពិការជើងទាំងពីរ ឈ្មោះ មី ម៉ន អា  យុ ៤១ឆ្នាំនោះ រួមមាន៖ ថវិកា ៣០០០.០០០រៀល, មីយើង ១កេសធំ (ស្មើ ៦កេសតូច), ទឹកសុទ្ធវីតាល ៣កេស , ទឹកដោះគោឆៅ ៤ឡូ, ទឹកដោះគោខាប់ កន្លះកេស, ត្រីខកំប៉ុង ៤ដុំ, ទឹកត្រី ៤យួរ និងទឹកស៊ីអ៊ីវ ៤យួរ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ទាប់ពីផ្តល់អំណោយលោក លី សារ៉ារិទ្ធ បានមានប្រសាសន៍ថាក្រោម  ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ចំពោះកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅ សមរភូមិមុខទាំងអស់មិនថាកាលៈទេសៈណាទេ សម្តេចតែងតែមើលថែ និង ផ្តល់ជាកម្លាំងចិត្ត និង បានជំរុញដល់ យុវជន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតែផ្សារភ្ជាប់ជាមួយកងកម្លាំងប្រដាបអាវុធនៅជួរមុខជានិច្ច។

លោកបន្តថា «សម្តេចតែងតែថែរក្សានៅសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋមិនថា ហត់នឿយយ៉ាងណា ទេ។ យើងខ្ញុំជាយុវជនជំនាន់ក្រោយនឹងខិតខំរៀនសូត្រតាម និងខិតខំបំពេញតួនាទីភារកិច្ច ដែលកំពុងបម្រើប្រជា ពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត»។

ក្នុងឱកាសនោះ យោធិនពិការ មី ម៉ន បានអះអាងថា «ពីមុខគិតថាឯកោ តែពេលនេះមានលោកអភិបាលគាត់ជួយ ជំរុញលើកទឹកចិត្តមិនឲ្យខ្ញុំបាក់ទឹកចិត្តទេ ព្រោះយល់ថាខ្ញុំជាទាហានឈរជើងប្រចាំនៅសមរភូមិមុខ ដើមឡើយថា ទាហានតែដាច់ជើងយើងគេលែងប្រើការគ្មានតម្លៃទៀតទេ ប៉ុន្តែមិនដូចពាក្យគេថាទេ ព្រោះឯកឧត្តមមិនបោះបង់ ចោលយើងទេ»។

លោក មី ម៉ន និង ក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណជូនចំពោះអភិបាលរងខេត្តព្រះវិហារ និង សមាជិកសមាគម បញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត ដែលនាំយកអំណោយជាច្រើនមុខ និងវិការមកជួនរូបគាត់ ហើយគាត់ និងបានជូនពរ ដល់ក្រុមការងារនេះ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឲ្យជួបតែពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាង ឃ្លាត់ឡើយ។

សូមបញ្ជាក់ថា លោក មី ម៉ន គឺជាជំនួយការរថពាស់ដែកចំណុះឲ្យកងអន្តរាគមន៍កងពលធំលេខ៣ ដែលរស់នៅ ក្នុងឃុំស្រអែម ស្រុកជាមក្សាន្ត ខេត្តព្រះវិហារ បានជួបគ្រោះថ្នាក់ជាន់មីនដាច់ជើងទាំងពីរ កាលពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៥ កន្លងទៅ៕

សមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត ចុះសំណេះសំណាល និងនាំអំណោយ ជូនយោធិនពិការ ដោយសារគ្រាប់មីន

សមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត ចុះសំណេះសំណាល និងនាំអំណោយ ជូនយោធិនពិការ ដោយសារគ្រាប់មីន

សមាគមបញ្ញវន្ត និង យុវជនស្ម័គ្រចិត្ត ចុះសំណេះសំណាល និងនាំអំណោយ ជូនយោធិនពិការ ដោយសារគ្រាប់មីន