ហាង​លក់​ម៉ូតូ​ទម្លាយ​ពី​ការ​ចេញ​លក់​សង់​ស៊េរី​ថ្មី ០១៦


ហាង​លក់​ម៉ូតូ​ទម្លាយ​ពី​ការ​ចេញ​លក់​សង់​ស៊េរី​ថ្មី ០១៦

សង់​ស៊េរី​ថ្មី (ហុងដាឌ្រីម) ០១៦ តាម​ប្រភព​ពី​ហាង​មួយ​ចំនួន​បាន​ប្រាប់​ Sabay ថា​ អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​អំឡុង​សប្ដាហ៍​នេះ។

 

លោក ទួត សីហា ម្ចាស់ហាង​លក់​ម៉ូតូ​ទួត សីហា ប្រាប់​ថា លោក​ក៏​មិន​ទាន់​ប្រាកដ​ដែរ​ប៉ុន្តែ​អាច​អំឡុង​សប្ដាហ៍​នេះ សង់​ស៊េរី​ថ្មី​របស់​ហុងដា​អាច​បញ្ចេញ​លក់​លើ​ទីផ្សារ​អ្នក​ប្រើប្រាស់។

 

លោក​បន្ត​ថា សង់​ស៊េរី​ថ្មី​ដែល​អ្នក​ប្រើប្រាស់​ជា​ច្រើន​កំពុង​តាមដាន​ចង់​ដឹង​លោក​មិន​ទាន់​ច្បាស់​ថា​អាច​មានការ​ផ្លាស់ប្ដូរ​រូបរាង​យ៉ាង​ណា​ដែរ។

 

ហាង​លក់​ម៉ូតូ​ទម្លាយ​ពី​ការ​ចេញ​លក់​សង់​ស៊េរី​ថ្មី ០១៦

 

តាម​បុគ្គលិក​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រុមហ៊ុន NCX ដែល Sabay បាន​សាកសួរ​នៅ​ព្រឹក​នេះ​ក៏​មិន​ទាន់​ហ៊ាន​ទម្លាយ​ព័ត៌មាន​នេះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា​ជា​គោល​នយោបាយ​របស់​ក្រុមហ៊ុន ប៉ុន្តែ​លោក​នឹង​ក្នុង​ករណី​ក្រុមហ៊ុន​អនុញ្ញាត។

 

នៅ​លើ​បណ្ដាញ​សង្គម Facebook ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ការ​បង្ហោះ​រូបរាង​ម៉ូតូ​សង់ (ហុងដាឌ្រីម) ដែល​តាម​ប្រភព​អះអាង​ថា​ជា​សង់​ស៊េរី​ថ្មី​របស់​ហុងដា ប៉ុន្តែ​ប្រភព​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណា​ទេ។

 

តាម​លោក​ទួត សីហា បញ្ជាក់​ថា ជា​ធម្មតា​ម៉ូតូ​សង់​ស៊េរី​ថ្មី​របស់​ហុងដា​ច្រើន​តែ​ចេញ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ប៉ុន្តែ​ក្រុមហ៊ុន​មាន​ការ​បិទ​ព័ត៌មាន​ជិត លុះ​ត្រា​តែ​ចេញ​លក់​លើ​ទីផ្សារ​តែ​ម្តង។

 

Sabay នឹង​តាមដាន​តើ​សង់​ស៊េរី​ថ្មី​អាច​ចេញ​លក់​នៅ​សប្តាហ៍​នេះ​ដែរ​ឬ​យ៉ាង​ណា?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

ហាង​លក់​ម៉ូតូ​ទម្លាយ​ពី​ការ​ចេញ​លក់​សង់​ស៊េរី​ថ្មី ០១៦