ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​​ក្រុមហ៊ុន​ Comac ​របស់​ប្រទេស​ចិន​​បាន​បង្ហាញ​នូវ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​របស់​ខ្លួន​ជា​លើក​ដំបូង ​ដែល​ជា​សញ្ញា​នៃ​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ Airbus និង​ Boeing។

ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

យន្តហោះ​​​ខ្នាត​ធំ​ដែល​​​ក្រុមហ៊ុន​បាន​បង្ហាញ​នោះ​គឺ​ម៉ូដែល​ C919 ​ដែល​មាន​​បំពាក់​ម៉ាស៊ីន​ភ្លោះ​ អាច​ផ្ទុក​​អ្នក​ដំណើរ​បាន​ដល់​ទៅ​ ១៧៤​នាក់​។ ​​ទំហំ​របស់​យន្តហោះ​នេះ​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​ យន្តហោះ​ Airbus 320 និង​ យន្តហោះ​ Boeing 737 ដែរ។ យន្តហោះ​នេះ​អាច​​​ហោះហើរ​បាន​​ចម្ងាយ​​ ៥ ៥៥៥​គ.ម​ ដែល​អាច​គ្រប​ដណ្ដប់​លើ​​ខ្សែ​ហោះហើរ​​​សំខាន់ៗ​មួយ​ចំនួន​​ដូច​ជា​ ពី​​ទីក្រុង​សៀងហៃ​ទៅ​ប្រទេស​សិង្ហបុរី​ ​និង​ពី​​ទីក្រុង​ប៉េកាំង​ទៅ​ទីក្រុង​បាងកក​ជា​ដើម។

ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

ក្រឡេក​ទៅ​មើល​គ្រឿង​បន្លាស់​របស់​យន្តហោះ​នេះ​វិញ​ឃើញ​ថា ​សុទ្ធ​តែ​ផលិត​ឡើង​នៅ​ឯ​ក្រៅ​ប្រទេស។ ជាក់​ស្ដែង​ដូច​ជា​ម៉ាស៊ីន​របស់​វា​គឺ​ផលិត​ឡើង​ដោយ​សហរដ្ឋអាមេរិក​រួម​ជា​មួយ​នឹង​ប្រទេស​បារាំង​ ចំណែក​ឯ​ប្រព័ន្ធ​ថាមពល​​និង​ប្រព័ន្ធ​ចុះចត​វិញ​គឺ​​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Honeywell សហរដ្ឋអាមេរិក។ ​​​​​​​​​​​​​

ចិន​បង្ហាញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​របស់​ខ្លួន​លើក​ដំបូង​ មាន​គេ​​កុម្ម៉ង់​ទិញ​៥១៧​គ្រឿង​ភ្លាម

​​ចំពោះ​យន្តហោះ​​ដឹក​អ្នក​ដំណើរ​ខ្នាត​ធំ​មួយ​ប្រភេទ​នេះ​ត្រូវ​គេ​រំពឹង​ថា​​ នឹង​ធ្វើ​ការ​​ហោះហើរ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បន្ទាប់​មក​នឹង​ហោះ​ហើរ​សាក​ល្បង​រយៈពេល​៣​ឆ្នាំ​មុន​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម។ គួរ​បញ្ជាក់​​ផង​ថា​ មក​ទល់​ពេល​នេះ​យន្តហោះ​ C919 ទទួល​បាន​​ការ​កុម្ម៉ង់ ​​ចំនួន​ ៥១៧​គ្រឿង​​ហើយ៕​​​​

ចុច​អាន៖ Microsoft នឹង​ Upgrade កុំព្យូទ័រ​ចាស់ៗ​​ទៅ​កាន់​​ Windows 10 ដោយ​ស្វ័យប្រវត្តិ​ក្នុង​ពេល​ឆាប់ៗ​

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN, BBC
​​​​

នាំមកជូនដោយ