អាហារ ​៣យ៉ាង​ប្រឆាំង​នឹងជំងឺ​គ្រុន​ផ្ដា​សាយ​យ៉ាង​មាន​ប្រសិទ្ធភាព​

គ្មា​នមនុស្ស​ណាម្នាក់ ​ដែល​អាច​ចៀស​ផុត​ពីជំងឺ​គ្រុន​ផ្ដាសាយ​នោះទេ​។  វីរុស​ប្រមាណ ​២០០០ អាច​បណ្ដាល​ឱ្យកើត​ជំងឺ​គ្រុន​ផ្ដាសាយ ​ដោយ​ប្រភេទ​វីរុស ​RNA(វីរុស​កើត​នៅលើ​អណ្ដាត​) គឺជា​ប្រភេទ​វីស ​ដែល​រីករាល​ដាល​បណ្ដាល​ឱ្យ​កើត​ជំងឺ​គ្រុន​ផ្ដាយ​សាយ​ច្រើន​ជាងគេ​។ ក្នុង​ការ​ឆ្លង​វីរុសក​ម្រិត​ខ្ពស់​នេះ​ជះ​ឥទ្ធិ​ពល​ដំបូង​គេ​នៅ​ត្រង់​ប្រព័ន្ធ​ដង្ហើម​ខាង​លើ ​ច្រមុះ ​និង​បំពង់ក​។ ភាគ​ច្រើន​ វារីករាល​ដាល​តាម​រយៈ​ការក្អក ​និង​ការ​កណ្ដាស់​។ យោង​តាម​វិទ្យា​ស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង ​និង​អាលែក្ស៊ី​បាន​ឱ្យដឹង​ថា​ នៅ​សហរដ្ឋ​អាមេរិក ​មនុស្ស​ចំនួន​ប្រហែល ​១០លាន​នាក់​រងវិបត្ដិ​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​ជារៀង​រាល់​ឆ្នាំ។ ​រោគ​សញ្ញាដ៏​សាមញ្ញ​នៃជំងឺ​គ្រុន​ផ្ដា​សាយ​រួម​មាន​ដូចជា​ ឈឺ​បំពង់ក ​តឹង​ច្រមុះ ​ហើម​អាមី​ដាល់ ​កណ្ដាស់​ ក្អក ​គ្រុន​ក្ដៅ ​និង​ឈឺក្បាល​។ ខាង​ក្រោម​នេះ​ យើង​សូម​ណែ​នាំ​លោក​អ្នក ​នូវអាហារ ​៣ យ៉ាង​ ដែល​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​ជំងឺគ្រុន​ផ្ដា​សាយ៖​
អាហារ ​៣យ៉ាង​ប្រឆាំង​នឹងជំងឺ​គ្រុន​ផ្ដា​សាយ​យ៉ាង​មាន​ប្រសិទ្ធភាព​
១. តែ​បៃតង​៖ តែ​បៃតង ​សម្បូរ​ទៅដោយ​សារ​ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដ​កម្ម​ការពារ​ជំងឺ ​ព្រម​ទាំង​គុណ​សម្បត្ដិ​ប្រឆាំង​បាក់​តេរី  ​និងមេរោគ ​ដែល​អាច​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយ​។ នៅក្នុង​ករណី​ពិសេស ​ក្រុម​សារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដកម្ម​ឱ្យគេ​ឱ្យឈ្មោះ​ថា ​Cathechin ត្រូវ​បាន​គេដឹង​ថា ​មាន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​សកម្មភាព​នៃ​វីរុស​ជំងឺ​គ្រុន​ផ្ដាសាយ​ធម្មតា​ ព្រម​ទាំង​វីរុស​គ្រុន​ផ្ដា​សាយធំ​។ ម្យ៉ាង​ទៀត ​តែ​បៃតង​ជួយ​លើក​កម្ពស់​ប្រព័ន្ធ​រាងកាយ​ទាំ​ស្រុង ​ព្រម​ទាំង​ធ្វើ​ឱ្យ​កើន​ឡើង​វិញ​នូវ​សមត្ថភាព ​នៃការ​បំប្លែង​អាហារ​ទៅជា​ថាម​ពល​។ សូម​ពិសា​ទឹក​តែ​បៃតង ​ឱ្យបាន ​២ ឬបីពែង​រាល់​ថ្ងៃ ​ដើម្បី​បង្ការ ​ឬប្រឆាំង​ជំងឺ​គ្រុន​ផ្ដាសាយ​។ អ្នក​អាច​បន្ថែម​ក្រូច​ឆ្មារ ​និង​ទឹក​ឃ្មុំ​ដើម្បី​ធ្វើ​ឱ្យវាកាន់​តែ​មាន​រសជាតិ​ឆ្ងាញ់ ​ប៉ុន្ដែ​ចៀស​វាង​ការ​បន្ថែម​ទឹក​ដោះ​គោ​។ នៅ​ពេល​ពិសា​ទឹកតែ ​សូម​ព្យាយាម​ស្រូប​យក​ចំហាយ​របស់​វាផង​ដែរ​។ វានឹង​ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ។​
២. ខ្ទឹម​ស៖​ ខ្ទឹម​សទទួល​បាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​គុណ​សម្បត្ដិ​ប្រឆាំង​នឹង​មេរោគ ​និងប្រឆាំង​នឹងបាក់​តេរី​របស់វា​ ហើយ​ត្រូវ​បាន​មនុស្ស​ប្រើ​ជា​ច្រើន​ទសវត្ស​ន៍មក​ហើយ​ដើម្បី​ការពារ​ប្រឆាំង​ជំងឺ​គ្រុន​ផ្ដា​សាយ​ធម្មតា​និង​អាការៈ​នៃជំ​ងឺ​នេះ​ជា​ច្រើន​ទៀត​។ លើស​ពីនេះ​ទៀត ​វាមាន​ផ្ទុក​នូវ​សារធាតុ​ allicin ជាសមាស​ធាតុ ​Sulfuric ដែល​ផលិត​ចេញ​នូវសារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ី​ដកម្ម​ដ៏មាន​អំណាច ​និង​ផ្ដល់​នូវ​គុណ​ប្រយោជន៍​ឱសថដ៏ច្រើន​។ ម្យ៉ាង​ទៀត ​ខ្ទឹម​សគឺ​ជាអាហារ​លើក​កម្ពស់​ប្រព័ន្ធ​ស៊ាំមួយ​ប្រភេទ ​ដែល​ជួយ​រាងកាយ​កម្ចាត់​ចោល ​និង​ប្រឆាំង​នឹងជំងឺ​ផ្សេងៗ។​ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពីឆ្នាំ ​២០១១ ​ចុះ​ផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​បុរេ​ប្រទាន​ផ្នែក​ការ​ព្យាបាល​រោគ​បានរក​ឃើញថា​ ការ​ពិសា​ខ្ទឹម​សរាល់​ថ្ងៃ​ជួយ​ការពារ​ជំងឺ​គ្រុន​ផ្ដា​សាយ។​
•សូម​ពិសា​ខ្ទឹម​សមួយ​កំពឹស​ ឬបន្ថែម​ប្រេង​ចម្រាញ់​ពីខ្ទឹមស​ពីរ​បីដំណក់​ទៅក្នុង​អាហារ​ និងភេស​ជ្ជៈ​របស់​អ្នក​ជាប្រចាំ ​ដើម្បី​បង្ការ ​និង​ប្រឆាំង​ជំងឺ​គ្រុន​ផ្ដា​សាយ។ ​•ប្រសិន​បើ​អ្នក​មាន​ជំងឺ​គ្រុន​ផ្ដាសាយ ​អ្នក​អាច​ស្ងោរ​ខ្ទឹមស​ចិញ្រ្ចាំ​ក្នុង​ចំណុះ​ទឹក​មួយ​ពែង។ ​ដាក់​វាចុះ​ពីចង្រ្កាន ​និង​ដាក់​បន្ថែម​ទឹក​ឃ្មុំមួយ​ស្លាប​ព្រាកាហ្វេ​។ សូមពិសាវា​ឱ្យបាន​ពីរ ​ឬបីដង​ក្នុង​មួយ​ថ្ងៃរហូត​ដល់ជំងឺ​គ្រុន​ផ្ដាសាយ​ជា​សះ​ស្បើយ​។

៣. ក្រូច​ពោធិ៍​សាត់៖ ​ ក្រូច​ពោធិ៍​សាត់​សម្បូរ​ទៅ​ដោយវីតាមីនC​ និង​អាច​ជួយ​ដោះ​ស្រាយ​ជំងឺ​ឆ្លង​ដោយ​វីរុសជា​ច្រើន​ប្រភេទ​ខុស​គ្នារួម​ទាំង ​ជំងឺ​គ្រុន​ផ្ដាសាយ​ជាដើម​។ វីតា​មីនC ​គឺជាសារ​ធាតុ​ប្រឆាំង​នឹងអុក​ស៊ីដ​កម្មដ៏​មាន​អំណាច ​ដែល​ជួយ​លើក​កម្ពស់​ប្រព័ន្ធ​ស៊ាំ​របស់​រាង​កាយ​។ វាជួយ​លើក​កម្ពស់​ការ​ផលិត​ចេញ​នូវ​កោសិកា​ឈាមស ​ដែល​ប្រឆាំង​ជំងឺ។​ សូម​ពិសា​ទឹក​ក្រូច​ពោធិ៍​សាត់​ឱ្យបាន​មួយ ​ឬពីរ​កែវ​រាល់​ថ្ងៃដើ​ម្បី​បង្ការ ​និង​ប្រឆាំង​ជំងឺ​ឆ្លង ​និងលើក​កម្ពស់​ប្រព័ន្ធ​ស៊ាំរាង​កាយ​របស់​អ្នក​។ ម្យ៉ាង​ទៀត​ ការ​ពិសា​ទឹក​ក្រូច​ពោធិ៍​សាត់​នឹងជួយ​រក្សា​រាង​កាយ​របស់​អ្នក​មិន​ឱ្យខ្សោះ​ជាតិទឹក ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​សុខ​ភាព​ទាំង​ស្រុង​របស់​អ្នក៕ ​

អត្ថបទ៖ ដេវីដ
top10homeremedies