ប្រធានរដ្ឋសភា ហុង​គ្រី ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​នេះ​

ភ្នំពេញ: នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​នេះ ប្រធានរដ្ឋសភា ប្រទេស​ហុង​គ្រី លោក ឡា​ស្លូ កូ​វើ ( Lészló Kóvér ) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ខេត្តសៀមរាប​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​សភា​ហុង​គ្រី ចូល​ជួបចរចា​ទ្វេភាគី​ជាមួយ​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា​កម្ពុជា ជួប​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ក្រៅពីនោះ គណៈប្រតិភូ​សភា​ហុង​គ្រី នឹង​ទស្សនា​សារមន្ទីរ​ជាតិ និង​ព្រះបរមរាជវាំង ទស្សនា​ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និង​ប្រាសាទអង្គរវត្ត ព្រមទាំង​អញ្ជើញ​ទស្សនា​សារមន្ទីរ​អង្គរ និង​ទស្សនា​អាទិ​សង់​អង្គរ​៕​

ប្រធានរដ្ឋសភា ហុង​គ្រី ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​នេះ​
លោក ឡា​ស្លូ កូ​វើ ( Lészló Kóvér ) ប្រធានរដ្ឋសភា ហុងគ្រី