​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ ដោយសារ​ឡាន​ដឹក​ដី ក្រឡាប់​សង្កត់​លើ​

បន្ទាយមានជ័យ: ប្តី​ប្រពន្ធ​២​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​ឡាន​ដឹក​ដី​ក្រឡាប់​ចាក់ចោល ដី​សង្កត់​លើ កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃទី​២​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៥​នៅលើ​វិថី​៧​មករា ឬ​ផ្លូច​វាង​ក្រុង​ខាងជើង ប្រសព្វ​នឹង​ផ្លូវជាតិ​លេខ​៥ ត្រង់​ខាងលិច​ផ្សារ​ទឹកថ្លា ប្រហែល​២០០​ម៉ែត្រ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​សន គីម​សួ​គ៍ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ ឈ្មោះ អ៊ុច វឹក អាយុ​៥៧​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឆាយ វី អាយុ​៥៦ ឆ្នាំ រស់នៅក្នុង​ភូមិ​ច័ន្ទ​គិរី សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ឯ​អ្នក​បើកឡាន​ដឹក​ដី​ព៌​ណស ពាក់​ស្លាក​លេខ UTAHZ ២៨៧KG ឈ្មោះ​ឡាយ វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​/​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​សាក្សី​បាន​និយាយថា​: មុនពេល​កើតហេតុ ឡាន​ដឹក​ដី​ព៌​ណ ស ពាក់​ស្លាក​លេខ UTAHZ២៨៧KG មួយគ្រឿង បាន​ដឹក​ដី​ពេញ​ហៀរ ចេញពី​ការដ្ឋាន​កាយ​ដី បើក​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​លិច ក្នុង​ល្បឿន​លឿន តែ​ឡាន​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​បួង​ចង្កូត​ទៅបុក ផ្ទះ​អ្នកស្រុក ក្រឡាប់​តែម្តង​។ ស្របពេលនោះ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១K១៨៣៩ បើក​ដោយ​ឈ្មោះ​អ៊ុច វឹក ក៏ត្រូវ​ឡាន​ខ្ទាត​ខ្ចាយ​ដី សង្កត់ពីលើ​។ ប្តី​ប្រពន្ធ​នោះ រងរបួស​ជា​ទម្ងន់ ត្រូវបាន​អ្នក​សង្គ្រោះ ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​។ ឡាន​ដឹក​ដី​ខាងមុខ​ខ្ទេច​។ ឯ​ម៉ូតូ​ជនរងគ្រោះ ក៏​ខ្ទេច​អស់​ដែរ​៕V/S

​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ ដោយសារ​ឡាន​ដឹក​ដី ក្រឡាប់​សង្កត់​លើ​

​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ ដោយសារ​ឡាន​ដឹក​ដី ក្រឡាប់​សង្កត់​លើ​

​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ ដោយសារ​ឡាន​ដឹក​ដី ក្រឡាប់​សង្កត់​លើ​

 ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​ដោយសារ​ឡាន​ដឹក​ដី​ក្រឡាប់​សង្កត់​លើ​(​រូប​:​ភ្នំ​ស្វាយ​)​