​ម៉ូតូ​បុក​បុរស​ម្នាក់ ដើរ​ឆ្លងផ្លូវ របួសធ្ងន់​

​កណ្តាល: បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយ​ត្រូវ​បុរស​ម្នាក់ទៀត ជិះ​ម៉ូតូ បុក​ពេញទំហឹង ខណៈ ដែល​បុរសរងគ្រោះ ដើរ​ឆ្លងផ្លូវ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង ៦ ល្ងាច ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ស្ពាន​លេខ​១៣-១៤ ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​

​បុរសរងគ្រោះ ឈ្មោះ តុល ស៊ីម អាយុ​៦១​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លែង​ពណ៌ ឃុំ​ជ្រៃ​ស៊ិន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​ម៉ូតូ​បង្កហេតុ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-4932 បើកបរ​ដោយ​ឈ្មោះ ទៀង សុខ​ពៅ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៨៧ ផ្លូវ​៧១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​បើតាម​សាក្សី នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​ពេ​លើក​ត​ហេតុ គេ​ឃើញ​បុរសរងគ្រោះ ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៦ ពី​លិចទៅ​កើត ស្របពេលនោះ មាន​ម៉ូតូ​មួយ គ្រឿងបើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក បុរស​ដែល​ដើរ​នោះ ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ​។ ចំណែក​អ្នកបើក​ម៉ូតូ​បង្ក រងរបួស​ស្រាល ត្រូវបាន​សមត្ថកិច្ច ឃាត់ ខ្លួន​រួមជាមួយ​នឹង​ម៉ូតូ ទៅ​អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល ដើម្បី​ចាត់ការ​បន្ត ៕V/S

​ម៉ូតូ​បុក​បុរស​ម្នាក់ ដើរ​ឆ្លងផ្លូវ របួសធ្ងន់​

​ម៉ូតូ​បុក​បុរស​ម្នាក់ ដើរ​ឆ្លងផ្លូវ របួសធ្ងន់​