សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៥​នាក់

ភ្នំពេញ: កម្លាំង​នគរបាល ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៥​នាក់ ខណៈដែល​ពួកគេ បាននាំគ្នា​ចូលទៅ​ម្តុំ មុខ​ពេទ្យ​លោកសង្ឃ ដើម្បី​ទិញ​គ្រឿងញៀន​ប្រើប្រាស់ កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រ​ពាំ​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​លោក សារឹម វុទ្ធី អធិការរង​ខណ្ឌ​សែន​សុខ បានអោយដឹងថា យុវជន ជា​ជនសង្ស័យ ទាំង​៥​នាក់​ដែល​ឃាត់ខ្លួន​នោះ ទី​១.​ឈ្មោះ ចេង ឈាង អាយុ​២៤​ឆ្នាំ មុខរប​ធ្វើ​សំណង់ ស្នាក់នៅ​ភូមិ​អង្គ សង្កាត់​ប្រទេះ​ឡាង ខណ្ឌដង្កោ ។ ទី​២.​ឈ្មោះ អាយ បញ្ញា អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ ឃុំ ឈើទាល ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ទី​៣.​ឈ្មោះ ឌី សុភាព អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ទី​៤.​ឈ្មោះ សាក់ ដា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​-​ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ទី​៥.​ឈ្មោះ ប៉ាវ វីរៈ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​លោក សារឹម វុទ្ធី បាន​បន្តថា ពេលនេះ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​៕V​/S

សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៥​នាក់