ករណី​វាយ​តំណាងរាស្ត្រ​៖​សមត្ថកិច្ច​អះអាងថា ពិបាក​ចាប់ខ្លួន​ជនដៃដល់ ដោយសារ​…

​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការ​ន​របាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អះអាងថា សមត្ថកិច្ច​ពិបាក​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជនសង្ស័យ ដោយសារតែ​ការ​បង្ហោះ​ឯកសារ​វីដេអូ និង​រូបភាព​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ជនដៃដល់​ទាំងនោះ​ដឹងខ្លួន និង​រត់គេចខ្លួន​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​បានទទួល​នូវ​រូបភាព ក៏ដូចជា​ឯកសារ​នានា​មួយចំនួន ដែល​អាច​ឈានដល់​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងនោះ ។​ហើយ​ស​ត្ថ​កិច្ច​​កំពុង​បន្ត​និតិ​វិធី​បើក​ការសាកសួរ​សាក្សី ដូចជា​អ្នក​បើ​បរ និង​អ្នក​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់ ។ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធិ ក៏​អំពាវនាវ​ដល់​សាធារណជន ឲ្យ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​ផ្តល់​រូបភាព និង ឯកសារ​ផ្សេងៗ​ដែល​អាចជួយ​ដល់​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​។ ចំណែក​ការ​បង្ហោះ​ឯកសារ​លើ​បណ្ដាញ​សង្គម គឺ​ធ្វើ​ឲ្យ​ជនសង្ស័យ​រត់គេចខ្លួន​ទៅវិញ​ទេ​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យឃើញថា បញ្ហា​នេះ​បាន ធ្វើ​ឲ្យ​ចំណេញ​ដល់​ជន​ស្ស័​យ​រត់គេចខ្លួន ហើយ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​លំបាក ក្នុងការ​នីតិវិធី​ដើម្បី​កំណត់​អត្តសញ្ញាណ​និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនោះ ដោយសារតែ​មានការ​ពិបាក​ក្នុងការ​ប្រមូលយក រូបភាព និង ឯកសារ​ផ្សេងៗ តាមរយៈ​បណ្តាញ​សង្គម ក៏ដូចជា​សារព័ត៌មាន​មួយចំនួន​ដែល​មិន​ផ្លូវការ ស្របតាម​នីតិវិធី​ច្បាប់​»​។

​ពាក់ព័ន្ធ​នឹង​ឯកសារ ភស្ដុតាង​ក្នុងការ​ឈានទៅរក​ការចាប់ខ្លួន​ជនដៃដល់​វាយ​តំណាងរាស្ត្រ​នេះដែរ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់អះអាងថា កា​ម៉េ​រ៉ា សុវត្ថិភាព​នៅក្នុង​រដ្ឋ​សភា និង​នៅ​ស្ថានទូត​អូស្ត្រាលី  គឺ​អាចជា​ភស្តុតាង​ច្បាស់ ដែល​អាច​ឈានទៅរក​ការចាប់ខ្លួន​ជនដៃដល់​ទាំងនោះ​។​

​កាលពី​ថ្ងៃទី​២៧ ខែតុលា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​បង្កើត​គណៈ​កម្ម​ការស្រាវជ្រាវ​មួយ ក្នុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​វាយ​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា កាលពី​ថ្ងៃទី​២៦ តុលា​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​