គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន បើកយុទ្ធនាការផ្សព្វផ្សាយ ផលិតផលសេវាកម្ម ជាសាធារណៈ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ម្សិលមិញនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី (Prince Finance Plc) បានចាប់ផ្តើមបើកយុទ្ធនាការ ផ្សព្វផ្សាយផលិតផលសេវាកម្មរបស់ខ្លួនជាសារធារណៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យមហាជនទួទៅ បានជ្រាបជាដំណឹង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន បើកយុទ្ធនាការផ្សព្វផ្សាយ ផលិតផលសេវាកម្ម ជាសាធារណៈ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី (Prince Finance Plc) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាប័ណ្ណសិទ្ធិស្របច្បាប់ លេខ ម.ហ-៥៨ ពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការសេវាឥណទានជូនអតិថិជន ព្រមទាំងជួយលើកកម្ពស់ ការអប់រំ និងបរិស្ថាននៅកម្ពុជាផងដែរ។

ក្នុងឱកាសបើកយុទ្ធនាការនេះ លោក ហ៊ន សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលសុី បានមានប្រសាសន៍ឲ្យដឹងថា យុទ្ធនាការណ៍ស្តីពី ការផ្សព្វផ្សាយផលិតផលសេវាកម្ម ជាសាធារណៈ របស់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលសុី ក្នុងរាជធានីភ្នំពេញនេះ គឺនឹងធ្វើឡើងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលវាគឺជាសារមួយបង្ហាញជូនដល់អតិថិជនថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ជូននូវសេវាកម្មកម្ចីហិរញ្ញវត្ថុ ឫក៏សេវាកម្មឥណទានជាផ្លូវការ តាមរយៈវិសាលភាពរបស់ព្រីនស៍ ដែលនឹងបន្ថែមសាខាឲ្យបានច្រើន ដល់គោលដៅ នៃតម្រូវការក្នុងពេលឆាប់ៗនេះ។

នៅក្នុងជំហានទី១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើប្រតិបត្តិការជូនអតិថិជន នូវកម្ចីឥណទាន ៦ប្រភេទ គឺ៖

១, កម្ចីខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

២, កម្ចីអភិវឌ្ឍជំនាញវិជ្ជាជីវៈ

៣, កម្ចីបុគ្គលិកក្រុមហ៊ុន

៤, កម្ចីទិញផ្ទះ ខុនដូ និងជួសជុលគេហដ្ឋាន

៥, កម្ចីសងជួសពីស្ថាប័នផ្សេងៗ

៦, កម្ចីសម្រាប់ជនបរទេស

គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ឈរលើទស្សនវិស័យ ក្នុងការផ្តល់ទំនុកចិត្ត និងចូលរួមអភិវឌ្ឍសង្គម លើកស្ទួយអាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន បើកយុទ្ធនាការផ្សព្វផ្សាយ ផលិតផលសេវាកម្ម ជាសាធារណៈ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន បើកយុទ្ធនាការផ្សព្វផ្សាយ ផលិតផលសេវាកម្ម ជាសាធារណៈ

សម្រាប់ព័ត៌មានបន្ថែម អាចសាកសួរផ្ទាល់ នៅការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧៥ CD មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩១ ១៦៨, Email:

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត