តំបន់​ត្រី​ពូជ​ដ៏​សំខាន់​កំពុង​រង​អន្តរាយ​ពី​អ្នកនេសាទ​អនាធិបតេយ្យ

​ដោយ​៖​កង សាន់​ដា​រា​

​ខេត្តក្រចេះ​៖​វិធានការ​ទប់ស្កាត់​ត្រី​ពូជ​ហាក់​មិនមាន​ប្រសិទ្ធភាព​ទេនោះ គ្រា​ដែល​ត្រី​ពូជ​ដ៏​សំខាន់ៗ​មានដូចជា  ត្រី​ក្អែក​ពូក​.​ត្រី​កេះ​.​ត្រី​រា​ហ៊ូ​.​ត្រី​ឆ្លាំង​.​ត្រី​ទ្នេ​ល​.​ត្រី​គល់រាំង ផ្សោត ជាដើម នឹង​អាច​អន្តរាយ​បាត់បង់​ធ្លាក់ចុះ​ទិន្នផល​ដោយសារ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ល្មើសច្បាប់​។​

​ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ត្រី​យ៉ាង​សន្ធឹកសន្ធាប់​ត្រូវគេ​ប្រមូល​ធ្វើ​ចរ​រាចរ​ចេញពី​ស្រុក​សំបូរ​ខេត្តក្រចេះ ទាំងគ្រប់​រូបភាព ខណៈដែល​អ្នក​អភិរក្ស​គ្រប់គ្រង​ឆ្មាំ​ទន្លេ​ហាក​ព្រងើយកណ្តើយ​មិនមាន​ការបង្ក្រាប​ទប់ស្កាត់​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា  ខណៈពេល​ទឹក​កំពុង​ស្រក​នេះដែរ អ្នកនេសាទ​អនាធិបតេយ្យ​ដែល ប្រើប្រាស់​ឧបករណ៍​ឆក់​កំពុងតែ​បង្កើន​រីក​ដូច​ផ្សិត​។  ប្រភពពី​ប្រជា​នេសាទ​ខ្សិ​ប​ប្រាប់ថា ការនេសាទ​ស្របច្បាប់​រកស៊ី​មិនសូវ​បាន​ខុស​ឆ្ងាយ​ពី​ឆ្នាំមុនៗ ព្រោះ​អ្នកនេសាទ​ឥឡូវ​មាន​បច្ចេកវិទ្យា​ថ្មី  ហើយ​អ្នក​ដែល​ធ្លាប់​រកស៊ី ឆក់​ពីមុន មុខ​ដដែលៗ​បានកើត​កូនចៅ​រីក​បន្ថែមទៀត ហើយ​អ្នករកស៊ី​បែប​នោះគេ​មាន​ទូក​លឿនៗ​សំរាប់​គេចខ្លួន ឬ ពួកគេ​មាន​ភ្នាក់ងារ​ដូចជា​សមត្ថកិច្ច​ខ្លះ​ចាំ​ជូនដំណឹង​។​

​ទោះយ៉ាងណា​ក៏ដោយ​លោក ញឹម លី​ស ហៅ​ក្តាន់ ប្រធាន​អភិរក្ស​ផ្សោត និង​ត្រី​ពូជ​ប្រចាំ​ស្រុក​សំបូរ ទទួលស្គាល់ថា ការទប់ស្កាត់​មិន​ឈ្នះ​ទេ ព្រោះ​មាន​អ្នក​ចាំ​ជូនដំណឹង​ដល់​អ្នកប្រព្រឹត្ត​ឆក់​ទាំងនោះ​។​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​មេ​តា្ត​រឹតបណ្តឹង​បញ្ហា​នេសាទ​នេះ​បើ​មិន​ដូច្នោះ​ទេ​ត្រី​ពូជ ឬ​សត្វ​ផ្សោត​អាច​អន្តរាយ​ផុត​ពូជ​ទៅ​ថ្ងៃក្រោយ​ជាក់​ជាមិនខាន​ឡើយ​៕

តំបន់​ត្រី​ពូជ​ដ៏​សំខាន់​កំពុង​រង​អន្តរាយ​ពី​អ្នកនេសាទ​អនាធិបតេយ្យ
តំបន់​ត្រី​ពូជ​ដ៏​សំខាន់​កំពុង​រង​អន្តរាយ​ពី​អ្នកនេសាទ​អនាធិបតេយ្យ
តំបន់​ត្រី​ពូជ​ដ៏​សំខាន់​កំពុង​រង​អន្តរាយ​ពី​អ្នកនេសាទ​អនាធិបតេយ្យ