Gerrard ចង់​ចូល​និវត្តន៍​ពី​បាល់​ទាត់​ក្រោយ​ចប់​រដូវ​កាល​ក្រោយ

Gerrard ចង់​ចូល​និវត្តន៍​ពី​បាល់​ទាត់​ក្រោយ​ចប់​រដូវ​កាល​ក្រោយ

អតីត​ប្រធាន​ក្រុម Liverpool កីឡាករ Steven Gerrard បាន​បង្ហើប​ឲ្យ​ដឹង​ថា​​ខ្លួន​​អាច​នឹង​ចូលនិវត្តន៍​ពីអាជីព​បាល់ទាត់ បន្ទាប់​ពី​រង​លទ្ធផល​ខកចិត្ត​មិន​អាច​ប្រជែង​យក​ជើង​ឯក​ក្រប​ខណ្ឌ​កំពូល​អាមេរិក ក្រោយ​លេង​បាន​១​រដូវកាល។

 

Gerrard ចង់​ចូល​និវត្តន៍​ពី​បាល់​ទាត់​ក្រោយ​ចប់​រដូវ​កាល​ក្រោយ

 

ប្រាប់​ទៅ​គេហទំព័រ​ផ្លូវការ​ក្លិប LA Galaxy កីឡាករ​វ័យ​៣៥ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ “នៅ​បញ្ចប់​រដូវកាល​ថ្មី អាច​ជា​ពេលវេលាចុង​ក្រោយ​សម្រាប់​ខ្ញុំ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។ ខ្ញុំ​មិន​ចង់​ទទួល​អារម្មណ៍​ខក​ចិត្ត​ម្តង​ទៀត​ទេ​។ ទោះ​ជា​ខ្ញុំ​មក​ទីនេះ (អាមេរិក) បាន​តែ​៤ខែ​មែន តែ​វា​គឺជា​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​ការ​ត្រៀម​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

 

LA Galaxy រង​ការ​ស៊ុត​បញ្ចូល​ទី៤៦គ្រាប់​ ក្នុង៣៤ប្រកួត ​ច្រើន​ជាង​ក្រុម​ដទៃ​ទៀត​នៅ​ក្នុង​តារាង Western Conference។ យ៉ាងណា​ក៏​ដោយ​ក្រុម​ដែល​មាន Robbie Keane អតីត​កីឡាករ Spurs ជា​ខ្សែប្រយុទ្ធ​មួយ​នេះ បាន​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​វិញ​សរុប ៥៦គ្រាប់ បញ្ចប់​ក្នុង​ចំណាត់​លេខ​៥ ក្នុង​តារាង តែ​មិន​មាន​ឱកាស​ប្រជែង​ជើង​ឯក​នោះ​ទេ។​

 

Gerrard ចង់​ចូល​និវត្តន៍​ពី​បាល់​ទាត់​ក្រោយ​ចប់​រដូវ​កាល​ក្រោយ

 

អ្នក​វិភាគ​បាល់ទាត់ ព្យាករណ៍​ថា​បើ​សិន​ជា​ក្រុម LA Galaxy មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​មុន​បើក​រដូវកាល​ថ្មី ២០១៦ ក្រុម​នេះ​អាច​នឹង​ឈ្នះ​ជើង​ឯក MLS Cup ជា​លើក​ទី៦ របស់​ខ្លួន ហើយ​វា​ក៏​​ជា​ការ​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​លីក​​កំពូល​លើក​ដំបូង​របស់ Steven Gerrard ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​អាជីព​ផង​ដែរ៕

 

ចុចអាន៖ Gerrard ចង់​បាន​​មិត្ត​ចាស់​​​ធ្វើ​ជំនួយការ​ បើ​មាន​ឱកាស​ដឹក​នាំ​​ Liverpool

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleachereport