អេហ្ស៊ីបប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដោយសារការ ធ្លាក់យន្តហោះរុស្ស៊ី

គែរ៖ ទង់ជាតិរុស្ស៊ី និង ទង់ជាតិអេហ្ស៊ីប ត្រូវបានសម្រុតចុះ ត្រឹមពាក់កណ្តាលដង ក្នុង ស្ថានទូតរុស្ស៊ី នៅទីក្រុង គែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃទី ១ ខែវិច្ឆកា ឆ្នាំ ២០១៥ ដើម្បីប្រារព្ធ ពិធីគោរពវិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់ ដោយ សារការធ្លាក់ យន្តហោះកាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

នេះបើយោងតាមភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៥។ ជាមួយគ្នានេះដែរ ក្រុមអ្នក អង្កេតអន្តរជាតិ និងជនជាតិអេហ្ស៊ីប មិនទាន់បានដឹងអំពីមូលហេតុ នៃការធ្លាក់យន្តហោះ រុស្ស៊ី ដែលបាន ធ្លាក់នៅលើវាលខ្សាច់នៃតំបន់ ផេននីហ្ស៊ូឡា ស៊ីនៃ ប្រទេសអេហ្ស៊ីបនៅឡើយទេ។

បើទៅបីជាមានការអះអាង បីក្រុម ISIS ថាពួកគេជាអ្នកបាញ់ ទំលាក់យ៉ាងណាក៏ដោយ ក៏ក្រុម អ្នកអង្កេតមិនទាន់ មានការជឿជាក់នៅឡើយទេ។ ជាក់ស្តែងក្រុមអ្នកអង្កេត នៅតែបន្តការ ស្វែងរកប្រអប់ខ្មៅរបស់យន្តហោះ ដើម្បី សិក្សាពីមូលហេតុច្បាស់លាស់ក្នុងការធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នេះ៕

អេហ្ស៊ីបប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដោយសារការ ធ្លាក់យន្តហោះរុស្ស៊ី