ក្រុមហ៊ុនអាកាសចរ រុស្ស៊ី ដែលធ្លាក់នៅអេហ្ស៊ីប ខានបើកប្រាក់ខែ ឲ្យបុគ្គលិក ២ខែមកហើយ

ម៉ូស្គូ ៖ យោងតាមព័ត៌មាន RIA របស់រុស្ស៊ី ចេញផ្សាយនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះបានឲ្យដឹងថា ក្រុមហ៊ុន Kogalymavia ជាក្រុមហ៊ុនអាកាសចររបស់រុស្ស៊ី ដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ខ្លួន បានធ្លាក់នៅប្រទេស អេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ ខកខានក្នុងការបើកប្រាក់ខែ ជូនទៅដល់បុគ្គលិកអស់រយៈពេល ២ខែកន្លងមកហើយ នេះបើតាមក្រុមត្រួតពិនិត្យពលកម្មរុស្ស៊ី បានឲ្យដឹងនៅថ្ងៃចន្ទនេះ។

ប្រភពខាងលើមិនបានបញ្ជាក់ថា ការខកខានបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួននេះ ដោយសារតែមូលហេតុអ្វីនោះទេ។

សូមរំលឹកថា ជើងហោះហើរលេខ 9268 ក្រុមហ៊ុនអាកាសចរ Kogalymavia របស់រុស្ស៊ីបានធ្លាក់ កាលពីថ្ងៃសៅរ៍ បណ្តោយឲ្យមនុស្ស ២២៤នាក់ សុទ្ធតែជាជនជាតិរុស្ស៊ី ជិះនៅលើនោះស្លាប់ទាំងអស់ ខណៈធ្វើដំណើរចេញពីទីក្រុង Sharm el-Sheikh ឆ្ពោះទៅកាន់ទីក្រុង Saint Petersburg របស់រុស្ស៊ី៕