តារា​សម្តែង កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​

សិល្បៈ​៖​តារា​សម្តែង​កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​ហើយ ខណៈ​ពីមុន​ត្រឹមតែ​ស្លៀក​ប៊ី​គី ឬ​ឈុត​ដេក​ស្តើង​បញ្ចេញ​សាច់​ទ្រូង និង​ផ្ចិត នៅផ្ទះ​ដើម្បី​ថត​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែលជា​ប្រិយមិត្ត​របស់​នាង​មើល កម្សាន្ត​និង​សរសើរ​នាង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ​តារា​រូបនេះ​បាន​ព្រលែង​ខ្លួន​ចេញ​ថត​បែប​សិច​ស៊ី​នៅ​ទីសាធារណៈ​ដោយ​មិន​អៀនខ្មាស​ឡើយ​។​

​ប៉ុន្តែ​ថ្មីៗ​នេះ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង “Denny Kwan” បាន​បង្ហោះ​រូបនាង​ដោយផ្ទាល់​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ទឹកក្រូច​ដ៏​ស្រស់ស្អាត គួរ​ស្រឡាញ់​ឈរ​មាត់សមុទ្រ និង​បានសរសេរថា ”​ទោះ​ខ្ញុំ​សិច​ស៊ី​ក៏​ខ្ញុំ​មិនដែល​បំភ្លេច​នូវ​វប្បធម៌​ខ្មែរ​យើង​នោះ​ដែល​…​សូម​មិត្ត​ដែល​តែងតែ​គាំទ្រ​នាង​ខ្ញុំ​នាពេល​កន្លងមក​កុំ​យល់​ច្រ​លំ​ថា​នាង​ខ្ញុំ​post រូបភាព​សិច​ស៊ី​ដើម្បី​ទាក់ភ្នែក​តាៗ​។ ភាព​សិច​ស៊ី​នេះ​នាង​ខ្ញុំ​ចូលចិត្ត​តាំងពី​ខ្ញុំ​មិនទាន់​ចូល​សិល្បៈ​មកម្ល៉េះ ចឹ​ង​ហើយ​សូមកុំ​វាយតម្លៃ​នាង​ខ្ញុំ​ដោយ​គ្រាន់តែ​ឃើញ​នាង​ខ្ញុំ​ស្លៀកពាក់​សិច​ស៊ី​”​។​

​ជាពិសេស​នាង​ថតរូប​នាង​អត់​ពាក់អាវ​ហើយ ថត​បែរខ្នង​បញ្ចេញរាង​យ៉ាង​ស្រ​លូន​របស់​នាង​ជាមួយ​សាច់​សខ្ចី​ដូច​ពងមាន់ បក​មួយ​ផុស​ចេញពី​ផ្ទៃ​ទឹកសមុទ្រ​ពណ៌​ខៀវ​។ សម្រាប់​រូបថត​បញ្ចេញ​សាច់​ខ្នង​នោះ​នាង​សរសេរថា “​ខ្ញុំ​ស្រឡាញ់​សេរីភាព​ខ្ញុំ​។ សមុទ្រ​ធំ​វែង​ក៏​គង់​មាន​ច្រាំង ក្តី​ទុក្ខ​ទោះ​ធ្ងន់​ក៏​គង់​មាន​ថ្ងៃ​រសាយ​”​។​

​គួរ​បញ្ជាក់ថា កញ្ញា ដេ​ន​នី ត្រូវបាន​គេ​មើលឃើញថា ជា​តារា​ស្រី​ម្នាក់​ដែល​តែងតែ​ស្លៀកពាក់​សិច​ស៊ី ទោះបីជា​ដើរហើរ​ក្រៅ​ក៏ដោយ​ក៏​នាង​មិន​ទម្លាក់​ដៃ​ឲ្យ​ឈ្មោះ​ជាតា​រា​សិច​ស៊ី​បាត់បង់​ឡើយ​។ ទោះជា​យ៉ាងណា​​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​មិត្ត​បាន​ត្រឹម​៥​ពាន់​នាក់​នោះ តែងតែ​ចូលចិត្ត និង​គាំទ្រ​សកម្មភាព​សិច​ស៊ី​របស់​នាង​៕

តារា​សម្តែង កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​
តារា​សម្តែង កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​
តារា​សម្តែង កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​