Brad Pittនិង Angelina Jolie ផ្ដល់​សម្ភាសន៍​ដ៏​កម្រ​និយាយ​​ពី​ជីវិត​រៀប​ការ​និង​បញ្ហា​សុខភាព

Brad Pittនិង Angelina Jolie ផ្ដល់​សម្ភាសន៍​ដ៏​កម្រ​និយាយ​​ពី​ជីវិត​រៀប​ការ​និង​បញ្ហា​សុខភាព

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​​ប្ដី​ប្រពន្ធតារា​ហូលីវូដ​ជូរ​មុខ​ Brad Pittនិង Angelina Jolieបាន​ចូលរួម​ផ្ដល់​សម្ភាសន៍​ដ៏​កម្រ​មួយ​ក្នុង​កម្មវិធី​ TODAY Monday ដែល​មាន​លោក​ Tom Brokaw ជា​ពិធីករ។ ​​​

 

Brad Pittនិង Angelina Jolie ផ្ដល់​សម្ភាសន៍​ដ៏​កម្រ​និយាយ​​ពី​ជីវិត​រៀប​ការ​និង​បញ្ហា​សុខភាព

 

ក្នុង​កិច្ច​សម្ភាសន៍​នា​ពេល​​នោះ ម្ដាយ​ឪពុក​ចិញ្ចឹម​របស់​ Maddox បាន​និយាយ​រៀបរាប់​ពី​បញ្ហា​សុខភាព​ជំងឺ​មហារីក​របស់ Angelina និង​ជីវិត​រៀប​ការ​។ Jolie បាន​និយាយ​ថា៖” មុន​ម្ដាយ​ខ្ញុំ​ស្លាប់ ពួក​យើង​(ម្ដាយ​និងJolie )មាន​គិលានុបដ្ឋាយិកា​និង​គ្រូ​ពេទ្យ​ប្រចាំ​ជាមួយ​គ្នា។ ដូច្នេះ​ គ្រូពេទ្យ​ដែល​ធ្វើ​ការ​វះ​កាត់​​ដៃ​ស្បូន​របស់​ខ្ញុំ​​ក៏​ត្រូវ​ជា​គ្រូពេទ្យ​របស់​ម្ដាយ​ខ្ញុំ​ដែរ។ ម្ដាយ​របស់​ខ្ញុំ​ធ្លាប់​និយាយ​ទៅ​កាន់​គ្រូពេទ្យ​នោះ​ថា៖ “សន្យា​ជាមួយ​ខ្ញុំ​ណា​ អ្នក​នឹង​ត្រូវ​វះ​កាត់​ដៃ​ស្បូន​​របស់ Angelina ចេញ”។ នៅ​ពេល​ឮពាក្យ​ដូច​នេះ​ពួក​យើង​ក៏​បាន​បង្ហូរ​ទឹក​ភ្នែក។ គ្រូ​ពេទ្យ​បាន​តប​មក​ខ្ញុំ​វិញ​ថា៖ “​ខ្ញុំ​បាន​សន្យា​ជាមួយ​ម្ដាយ​របស់​អ្នក​ហើយ​ខ្ញុំ​នឹង​ធ្វើ​វា”។

 

ម្ដាយ​របស់​ Angelina ដែល​ជា​អតីត​តារា​សម្ដែង​មាន​ឈ្មោះ​ថា Marcheline Bertrand បាន​ពិនិត្យ​រក​ឃើញ​ជំងឺ​​មហារីក​ស្បូននៅ​ឆ្នាំ​១៩៩៩​និង​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៧​ ក្នុង​អាយុ​៥៦​ឆ្នាំ។ ខ្សែភាពយន្ត​ដែល​ត្រៀម​ចាក់​បញ្ចាំង​របស់​ Jolie និង​Pitt ដែល​មាន​ចំណង​ជើង​ថា “By the Sea” គឺ​បង្ហាញ​​ពី​សេចក្ដី​ស្រលាញ់​របស់ Jolie បន្ទាប់​ពី​ម្ដាយ​របស់​នាង​បាន​ស្លាប់។ Jolieមិន​ត្រឹម​តែ​ជា​អ្នក​សម្ដែង​​ក្នុង​រឿង​នេះ​ថែម​ទាំង​ជា​​អ្នក​និពន្ធ ដឹកនាំ​និង​ផលិត​ទៀត​ផង។​

 

Brad Pittនិង Angelina Jolie ផ្ដល់​សម្ភាសន៍​ដ៏​កម្រ​និយាយ​​ពី​ជីវិត​រៀប​ការ​និង​បញ្ហា​សុខភាព

 

៨​ឆ្នាំ​បន្ទាប់​ពី​ម្ដាយ​បាន​ស្លាប់​និង​ជា​ច្រើន​ខែ​មុន​ពេល​​ការ​ទទួល​មរណភាព​របស់​​ម្ដាយមីង​ដោយ​សារ​​ជំងឺ​មហារីក​សុដន់ Jolie បាន​ទទួល​​ការ​វះកាត់​សុដន់​ចំនួន​២​ដង​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​ពិនិត្យ​​ឃើញ​ផល​វិជ្ជមាន​​ដល់​ទៅ​៨៧​%​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់។ ហើយ​នៅ​ខែ​មិនា​ឆ្នាំ​នេះ ការ​ធ្វើ​តេស្តឈាម​បាន​បង្ហាញ​ថា​ នាង​មាន​សញ្ញា​ដំណាក់​កាល​ដំបូង​​នៃ​មហារីក​ស្បូន​មួយ​ទៀត ទើប​គ្រូ​ពេទ្យ​តម្រូវ​ឲ្យ​វះ​កាត់​ដៃ​ស្បូន​ទាំង​សង​ខាង​ចេញ។

 

លើ​បញ្ហា​នេះ Pitt បាន​និយាយ​ថា​៖ “ពេល​នាង​ពិនិត្យ​ឃើញ​ជំងឺ​មហារីកស្បូន ខ្ញុំ​បាន​ចេញ​ទៅ​ប្រទេស​បារាំង។ Angie បាន​ទូរសព្ទ​ឲ្យ​ខ្ញុំ​ត្រលប់​មក​វិញ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ហោះហើរ​ត្រង់​តាម​ជើង​យន្តហោះ​មួយ។

 

ទុក្ខ​លំបាក​របស់​នាង​បាន​ពង្រឹង​ចំណង​ស្នេហ៍​របស់​គូ​ស្នេហ៍​ទាំង​ពីរ​ ដែល​នៅ​ជាមួយ​គ្នា​អស់​រយៈពេល​១០​ឆ្នាំ​​និង​មាន​កូន​៦​នាក់​​ ទាំង​កូន​បង្កើត​និង​ចិញ្ចឹម។ Pitt បាន​បន្ថែម​ទៀត​ថា៖ “វា​គ្មាន​អ្វី​បាត់បង់​ឡើង​ចំពោះ​ជំងឺ​របស់​ប្រពន្ធ​របស់​ខ្ញុំ។ នេះ​គឺ​ជា​ជីវិត​របស់​ពួក​យើង​ ហើយ​ពួក​យើង​​នឹង​ជម្នះ​ធ្វើ​វា​ឲ្យ​បាន​ល្អ។ Jolie បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​កូន​ៗ និង​ដើម្បី​គ្រួសារ​ ដូច្នេះ​ពួក​យើង​ត្រូវ​តែ​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត”។

 

 

ចុចអាន៖Angelina ​​​ទម្លាយ​រឿង​វះ​កាត់​​​ចុង​ក្រោយ ដែល​ធ្វើ​ឲ្យ​នាង​លែង​មាន​កូន​រហូត

ចុចអាន៖Selena Gomez ស្លៀក​រ៉ូប​វាល​បង្អួត​ដើមទ្រូង​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ today