បុរស​ម្នាក់​​​ទិញ​​កន្ទប​កូនង៉ែត៤៥០០​ដុំ សុំ​មិត្ត​ស្រី​មាន​ផ្ទៃពោះ​រៀបការ


បុរស​ម្នាក់​​​ទិញ​​កន្ទប​កូនង៉ែត៤៥០០​ដុំ សុំ​មិត្ត​ស្រី​មាន​ផ្ទៃពោះ​រៀបការ

បុរស​ម្នាក់ ​​ស្នើ​សុំ​មិត្ត​ស្រី​​​មាន​ផ្ទៃ​ពោះ​រៀប​ការ ​​​​​​បាន​ដោយ​ជោគ​ជ័យ​ជាមួយ​នឹង​កន្ទប់​កូន​​ង៉ែត​ចំនួន៤៥០០កន្ទប នៅ​ទីក្រុង​ក្វាង​ចូវ ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី ១​ វិច្ឆិកា ​កន្លង​ទៅ។

 

ថ្ងៃ​ទី​ ១​ វិច្ឆិកា​នោះ ​ជា​ថ្ងៃ​​រំលឹក​ខួប​​នៃ​ការ​ជួប​​គ្នា​លើក​ដំបូង​រវាង​លោក Feng និង​នាង Lin។ ​​​នៅ​ព្រឹក​ព្រលឹម​​​ថ្ងៃ​នោះ ​លោក Feng និង​បង​ប្អូន​សាច់​ញាតិ៦នាក់​ និង​មិត្ត​ភក្តិ​ផ្សេង​ទៀត បាន​ទៅ​ដល់​មាត់​ទន្លេ​ជូជាំងក្នុង​ក្រុង ដោយ​ពួកគេ​បាន​ទិញ​កន្ទប​ក្មេង​រួច​ជា​ស្រេច​បង្កើត​ជា​រូប​បេះ​ដូង​យក្ស​ទំហំ ១០ម៉ែត្រ​ការ៉េ រួច​ពួកគេ​អង្គុយ​ពី​លើ។

 

បុរស​ម្នាក់​​​ទិញ​​កន្ទប​កូនង៉ែត៤៥០០​ដុំ សុំ​មិត្ត​ស្រី​មាន​ផ្ទៃពោះ​រៀបការ
 

​បន្ទាប់​មក​នាង Lin ​ត្រូវ​បាន​គេ​នាំ​ទៅ​កន្លែង​រៀប​ចំ​កម្មវិធី។ ត្រៀម​ខ្លួន​ក្លាយ​ជា​ឪពុក​ឆាប់​ៗ​ខាង​មុខ​ លោក Feng និយាយ​​ទៅកាន់​មិត្ត​ស្រី​ថា «បង​ចង់​មើល​ថែ​អូន និង​កូន​របស់​យើង​ដែល​កំពុង​គេង​លង់​លក់​រៀង​រាល់​ថ្ងៃ​នេះ! សូម​រៀប​ការ​ជា​មួយ​បង​ទៅ»!

 

​រូប​បេះ​ដូង​ដ៏​ធំ​នេះ​បាន​ទាក់​ទាញ​​អ្នក​ដំណើរ​ឆ្លង​កាត់​ទី​នោះ​យ៉ាង​ច្រើន​ឲ្យ​ក្រឡេក​មើល​ និង​ថត​រូប​ទុក។ រឿង​គួរ​ឲ្យ​រំភើប​មួយ​ទៀត គឺ​យន្តហោះ​ដ្រូន​តូច​មួយ​បាន​ដឹក​​កន្ទប​ក្មេង​មួយ​ដុំ ​ហោះ​យឺត​ៗ​ក្រឡឹង​នាង Lin។ លោក Feng ទាញ​កន្ទប​ចេញ​ពីយន្ត​ហោះ​ដ្រូន​ និង​ជូន​នាង​តែ​ម្ដង​ រួម​ជាមួយ​ចិញ្ចៀន​ពេជ្រ​បង្កប់​ក្នុង​នោះ​ដែរ។ ភ្លាម​ៗ​នោះ​ នាង​ Lin ឆ្លើយ​​ទាំង​ញញឹម​ថា​ “អូន​យល់​ព្រម​ហើយ” រួច​​មាន​ការ​សាទរ​​យ៉ាង​ច្រើន​ពី​អ្នក​ឈរ​មើល។

 

បុរស​ម្នាក់​​​ទិញ​​កន្ទប​កូនង៉ែត៤៥០០​ដុំ សុំ​មិត្ត​ស្រី​មាន​ផ្ទៃពោះ​រៀបការ
 

អ្នក​ទាំង​ពីរ​​មាន​ទំនាក់​ទំនង​ស្នេហា​រយៈពេល​ ២ឆ្នាំ​ហើយ និង​គ្រោង​​រក​ថ្ងៃ​​ស្នើសុំ​រៀប​ការ​នៅ​ពេល​ណា​មួយ ជា​យូរ​មក​ហើយ។ ដំបូង​ ​លោក Feng ​គម្រោង​​ប្រើ​បាច់​ផ្កា​ដ៏​ធំ សម្រាប់​​ស្នើ​សុំ​រៀប​ការ តែ​ពេល​ដឹង​ថា​នាង​មាន​ផ្ទៃ​ពោះ​ទៅ​ហើយ ក៏​ប្ដូរ​ទៅ​ជា​កន្ទប​កូន​ង៉ែត​វិញ៕

 

បុរស​ម្នាក់​​​ទិញ​​កន្ទប​កូនង៉ែត៤៥០០​ដុំ សុំ​មិត្ត​ស្រី​មាន​ផ្ទៃពោះ​រៀបការ

 

ចុចអាន៖ មើល​អ្នក​ទីក្រុង Dubai ​សុំ​គ្នា​រៀបការ​ រ៉ូមែនទិក​ប៉ុណ្ណា​ដែរ

ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​ស្នើ​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

ចុចអាន៖ រូបភាព​​សុំ​រៀបការ​មហា​រ៉ូមែនទិក ​និង​ប្លែក​ភ្នែក​​​កម្រ​ប្រទះ

ចុចអាន៖ សេដ្ឋី​វ័យ​ក្មេង​តម្រៀប​ឡាន​ទំនើប ១១​គ្រឿង​​ជា​រូប​បេះដូង​សុំ​មិត្ត​ស្រី​រៀបការ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily​​