ស្បែក​ស្អាត​មិន​ត្រឹម​តែ​មាន​ភាព​ទាក់​ទាញ​ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត


ស្បែក​ស្អាត​មិន​ត្រឹម​តែ​មាន​ភាព​ទាក់​ទាញ​ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត

ស្បែក​គឺ​ជា​ផ្នែក​មួយ​នៃ​សម្រស់​ហើយ​ក៏​ជា​ចំណុច​ដំបូង​នៃ​ការ​ផ្ដោត​អារម្មណ៍​របស់​មនុស្ស​ទូទៅ​ ដូច្នេះ​ហើយ​មនុស្ស​គ្រប់​រូប​ពិសេស​ស្ត្រី​ តែង​ប្រាថ្នា​ចង់​បាន​ស្បែក​ស្រស់​ស្អាត។ យុវវ័យ​ជា​ច្រើន​អះអាង​ថា​ស្បែក​ភ្លឺ​ថ្លា​ស្រស់​ស្អាត​ មាន​សារៈសំខាន់​បំផុត​ វា​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។

 

ស្បែក​ស្អាត​មិន​ត្រឹម​តែ​មាន​ភាព​ទាក់​ទាញ​ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត
​ចង់​ដឹង​ថា​តើ​ស្បែក​ស្អាត​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​យ៉ាង​ដូចម្ដេច​ខ្លះ? សូម​ស្ដាប់​ការ​រៀបរាប់​របស់​យុវតី​មួយ​ចំនួន​ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ៖

 

កញ្ញា វណ្ណារ៉ា ​អ្នក​លក់​សំលៀកបំពាក់​យុវវ័យ​នៅ​ផ្សារ​អូឡាំពិក និយាយ​ថា​ នៅ​ពេល​យើង​មាន​ស្បែក​ស្អាត គឺ​ងាយ​ស្រួល​ក្នុង​ការ​ស្លៀកពាក់ អាច​ស្លៀកពាក់​ខ្លី វាល​ក្លៀក បញ្ចេញ​សាច់​តិច​តួច​បាន មិន​ខ្លាច​គេ​ឃើញ​ស្បែក​ខ្មៅ​គ្រើម​មិន​ស្អាត។ យុវតី​វ័យ​២៣​ឆ្នាំ​រូប​នេះ​បន្ត​ថា «អ្នក​ណាៗ​ក៏​ចោល​ភ្នែក​មើល​យើង​ដែរ​បង នៅ​ពេល​ឃើញ​យើង​មាន​ស្បែក​មុខ ស្បែក​ដៃ​ជើង​ស្អាត​ចឹង​នោះ ហើយ​អ្នក​ខ្លះ​ទៀត​លាន់មាត់​សរសើរ​ផង​ក៏​មាន​ដែរ»។

 

ចំណែក​យុវតី លីហ្សា ​បុគ្គលិក​ផ្នែក​លក់​សំបុត្រ​យន្តហោះ​នៅ​ក្នុង​ក្រុមហ៊ុន​ទេសចរណ៍​វិញ ក៏​បាន​អះអាង​ស្រដៀង​គ្នា​ដែរ​ថា ​ជា​ទូទៅ​មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​ស្បែក​ស​ស្អាត​ដែរ ព្រោះ​ថា​ឲ្យ​តែ​មាន​ស្បែក​ស គឺ​ឆាប់​ទាក់ទាញ​ភ្នែក​មនុស្ស​មើល​មក​យើង​គឺ​លេចធ្លោ​ជាង​គេ​តែ​ម្ដង។ មួយ​ទៀត​កញ្ញា បន្ត​ថា​ដូចជា​រូប​នាង​ផ្ទាល់​ចឹង​មាន​ស្បែក​ស​ងាយ​ស្រួល​រក​សំលៀកបំពាក់។ សម្រាប់​ការ​​ស្លៀកពាក់​គឺ​មិន​រើស​ពណ៌​ទេ​ចង់​ពាក់​ពណ៌​អ្វី​ក៏​ត្រូវ​ដែរ និង​តែងតែ​ទទួល​បាន​ការ​សរសើរ​ពី​ភ្ញៀវ​ក៏​ដូចជា​មិត្ត​រួម​ការងារ​ជាដើម​ថា​ចង់​បាន​ស្បែក​ស ស្អាត​អញ្ចឹង​ដែរ។ លីហ្សា​បន្ត​ថា “បើ​មាន​ស្បែក​មុខ​ស ស្បែក​ខ្លួន​ស​ស្អាត​ហើយ​គឺ​អាច​ធ្វើ​ឲ្យ​យើង​នៅ​តែ​ក្មេង​ជាង​វ័យ​ថែមទៀត ជា​ពិសេស​ពេល​ថត​រូប​ឃើញ​ខ្លួន​ឯង​ឡើង​ក្មេង” ។

 

មិន​ខុស​ពី​យុវតី​ពីរ​រូប​ខាង​លើ កញ្ញា លីលី ជាង​អ៊ុតសក់​នៅ​ផ្សារ​កណ្ដាល​ និយាយ​ថា ” ខ្ញុំ​ក៏​យល់​ថា​អ្នក​ដែល​មាន​ស្បែក​ស​គឺ​ស្អាត ហើយ​ព្រោះ​ថា​ពាក់​អ្វី​ទៅ​ក៏​ស្អាត​ដែរ “។ ប៉ុន្តែ​កញ្ញា និយាយ​ទៀត​ថា អ្នក​ដែល​មាន​ស្បែក​ស​គឺ​ត្រូវ​តែ​ស​ល្មម ហើយ​រលោង​ភ្លឺ​បាន​ស្អាត បើ​ស​ខ្លាំង​ពេក​ក៏​មិន​សូវ​ស្អាត​ដែរ ។ តែ​បើ​និយាយ​​ឲ្យ​ចំ​ទៅ​អ្នក​ដែល​មាន​ស្បែក​ស​គឺ​មិន​ត្រឹម​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ សំខាន់​គឺ​ស្លៀកពាក់ សំលៀកបំពាក់​បាន​គ្រប់​ម៉ូដ គ្រប់​ស្ទីល​ទាំងអស់​ស្អាត ហើយ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​តែ​ម្ដង។
ចុះ​មិត្តៗ​យុវវ័យ​ផ្សេង​ទៀត​វិញ តើ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួនឯង​ហើយ​ឬ​នៅ?​ ប្រសិន​មិនទាន់​មាន​ទំនុក​ចិត្ត​ចំពោះ​ស្បែក​របស់​ខ្លួន សូម​ចាប់​ផ្ដើម​គិតគូរ និង​ថែ​រក្សា​ស្បែក​ឲ្យ​បាន​ល្អ ទន់​ភ្លឺ​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន ផន និង​វ៉ាសឺលីន ពិត​ជា​អាច​ជួយ​ផ្ដល់​នូវ​ការ​ជឿជាក់​ដល់​អ្នក!

 

​ខែ​វិច្ឆិកា​នេះ ផន និង​វ៉ាសឺលីន មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប និង​ឱសថ​ស្ថាន​ទំនើបៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma, BA Outlet របស់​ផន។ ទិញ​ក្រែម​លាប​មុខ Pond Flawless White 50g ឬ​ឡេ​លាប​ស្បែក​វ៉ាសឺលីន 400ml នឹង​ទទួល​បាន​កាបូប Makeup ផន​, អាវយឺត, ឆ័ត្រ, កាបូប​យួរ, កន្សែងបង់ក។ លើស​ពី​នេះ ក៏​មាន​ការទិញ​១ ថែម​១​ផង​ដែរ។ ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទី​កន្លែង និង​ខែ​នីមួយៗ៕

 

ស្បែក​ស្អាត​មិន​ត្រឹម​តែ​មាន​ភាព​ទាក់​ទាញ​ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត

ស្បែក​ស្អាត​មិន​ត្រឹម​តែ​មាន​ភាព​ទាក់​ទាញ​ ថែម​ទាំង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត