លោក ហុង សុខហួរ ត្រៀមលុយ ១០លានរៀល ដើម្បីនៅក្រៅឃុំ ក្នុងសវនាការឧទ្ធរណ៍ នាថ្ងៃពុធ ស្អែកនេះ

ភ្នំពេញ៖ លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា បានប្រាប់ឱ្យដឹងថា លោក  ហុង សុខហួរ បានត្រៀមលុយ ១០លានរៀល ដើម្បីធានានៅក្រៅឃុំ នៅក្នុងសវនាការជំនុំជម្រះក្តី នៅសាលា ឧទ្ធរណ៍ ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ស្អែកនេះ។

លោកមេធាវី មិនទាន់បង្ហាញការព្យាករណ៍ទុកជាមុនថា សាលាឧទ្ធរណ៍នឹងធ្វើតាមសំណើរបស់ខ្លួន ឬយ៉ាងណា នៅឡើយនោះទេ ប៉ុន្តែលោកនៅតែព្យាយាមការពារក្តីឲ្យលោក ហុង សុខហួរ និងទាមទារឲ្យមានសេរីភាពឡើងវិ ញ។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកធ្វើការ បកស្រាយពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម អមដោយរូបភាពកែខៃខ្លឹមសារដើម នៃសន្ធិសញ្ញានេះ ហើយ បង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។

លោក ហុង សុខហួរ ត្រូវបានចៅក្រមសាលាដំបូងសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន៖ បទក្លែងឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និង ញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ទាក់ទងនឹងផែនទី និង សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម៕

លោក ហុង សុខហួរ ត្រៀមលុយ ១០លានរៀល ដើម្បីនៅក្រៅឃុំ ក្នុងសវនាការឧទ្ធរណ៍ នាថ្ងៃពុធ ស្អែកនេះ