កម្លាំងនគរបាលខេត្ត បង្ក្រាបការជួញ ដូរគ្រឿងញៀន ពីរករណីផ្សេងគ្នា

រតនគិរីៈ កម្លាំងការិយាល័យ ប្រឆាំងបទល្មើស នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី បានចុះបង្ក្រាប ករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់។ ការណ៍ចុះបង្ក្រាបនេះ ដែរដោយមានការ ណែនាំពីលោកឧត្តមសេនីយ៍ត្រីងួន គឿន ស្នងការនគរបាលខេត្ត និងមានការ សម្របសម្រួលផ្លូវ ច្បាប់ពី តំណាងអយ្យការអមសាលាដំបូងខេត្ត ។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯកវ៉ាន់ សង្វាត ស្នងការរង ទទួលបន្ទុកការិយាល័យ កណ្តាលប្រឆាំងបទល្មើស។

បើតាមលោកវរសេនីយ៍ឯកវ៉ាន់ សង្វាត ប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទទួល បានជោគជ័យ គឺបន្ទាប់ពីទទួលព័ត៌មាន បណ្តាញសម្ងាត់ ដែលបើកការស៊ើបអង្កេត អស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ លោកថា កម្លាំងរបស់លោកសហការ ជាមួយកម្លាំងនគរបាលក្រុងបានលុង និងកម្លាំងនគរបាលស្រុកវ៉ើនសៃ បានចុះបង្ក្រាបលោកទី១ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា នៅចំណុចផ្លូវបំបែក ស្រែតាព្រា ស្ថិតនៅក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ។ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ  ស៊ួណា ឡាក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ មានទីលំនៅ បច្ចុប្បន្នភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង មុខរបរកសិករ ដកហូតវត្ថុតាងថ្នាំញៀន ប្រភេទយ៉ាម៉ាគ្រាប់ចំនួន៧ថង់តូច ពណ៌ខៀវ ស្មើនឹង១៤០១គ្រាប់ ទូរស័ព្ទដៃចំនួន២គ្រឿង និងម៉ូតូចំនួន២គ្រឿង។ ការចុះបង្ក្រាបលើកទី២ កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២ ខែវិច្ឆិកាស្ថិតនៅភូមិប៉ាក់ក្រឡាន់ ឃុំប៉ាក់ក្រឡាន់ ស្រុកវ៉ើនសៃ ដែលមានជនសង្ស័យឈ្មោះ ស៊ីត វី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាក់គៀប ឃុំឃីណាក ស្រុកមឿងឃោង ខេត្តចំប៉ាសាក់ ប្រទេសឡាវមុខរបរមិនពិតប្រាកដ និងដកហូតវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន អាយ(ម៉ាទឹកកក) ចំនួន១ថង់ធំ មានទំងន់ ១គីឡូក្រាម។

គួរបញ្ជាក់ផងដែរថាជនសង្ស័យទី១ឈ្មោះ ស៊ូណា ឡាក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឡាវ មានទីលំនៅ បច្ចុប្បន្នភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មុខរបរកសិករ បានបញ្ជូនខ្លួនទៅតុលាការ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារភ្នំស្វាយកាលពីថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៥។ ចំណែកឯជនសង្ស័យទី២ឈ្មោះ ស៊ីត វី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាក់គៀប ឃុំឃីណាក ស្រុកមឿងឃោង ខេត្តចំប៉ាសាក់ ប្រទេសឡាវមុខរបរមិនពិតប្រាកដ កំពុងឃុំខ្លួននៅស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕