ពលរដ្ឋ​២០០​នាក់​​បិទផ្លូវ​ជាតិ​លេខ​០៥ ដើម្បី​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​​​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ​បាន​នាំគ្នា​លើក​បដា​ស្រែក​​តវ៉ា​នៅ​មុខ​​សាលា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ដែល​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​នោះ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ នេះ តែ​ត្រូវ​​​អាជ្ញាធរ​បាន​បិទទ្វារ​របង ដោយ​មិន​​ចេញ​មក​ដោះស្រាយ​ជូន​នោះ​ទេ ។

ប្រភព​បានឱ្យ​ដឹង​ថា ខណៈ​ដែល​អាជ្ញាធរ​មិន​ចេញ​មក​ដោះស្រាយ​នោះ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​០៥ ត្រង់​ចំណុច​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដែល​ជា​ផ្លូវបំបែក​ទៅ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងនោះ​គឺ​មក​ពី​២​ស្រុក ក្នុង​នោះ​ស្រុក​ថ្ម​ពក់​មាន​ចំនួន​៣​ភូមិ និង​២ឃុំ ហើយ​ស្រុក​អូរ​ជ្រៅ​ មក​ពី​៣​ក្រុម និង​​២​ឃុំ ។ ទោះបីជា​យ៉ាងណា គេ​មិនដឹង​ថា មាន​ដំណោះស្រាយ​បែប​ណា​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព