ជនបរទេស​ម្នាក់ បើក​ម៉ូតូ​បុក​គល់ឈើ ស្លាប់ នៅ​ក្រុងព្រះសីហនុ

ព្រះសីហនុ: ជនបរទេស​ម្នាក់ បាន​បើក​ម៉ូតូ​យ៉ាង​លឿន ទៅបុក​គល់ឈើ បណ្តាលអោយ​ស្លាប់ នៅនឹងកន្លែង ន​រំលងអធ្រាត្រឆ្លង​ចូល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នៅលើ​ផ្លូវ​២​ធ្នូ ម្តុំ​អូ​តែ​ល​៧​ជាន់ ស្ថិតក្នុង​សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​ប៉ូលិស​ចរាចរណ៍ខេត្ត​ព្រះសីហនុ បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​បង្កឡើង​ដោយ​ខ្លួនឯង គឺ​ម៉ូតូ ១​គ្រឿង ម៉ាក ZUSUKI STEEP ពណ៌ ស​-​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1B-0595 បើកបរ​ដោយ​ឈ្មោះ JONESAN THONY JOHN  ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៦៤  ជនជាតិ​អង់គ្លេស មុខរបរម្ចាស់ផ្ទះ​សំណាក់ ឆាយ​ហុក មាន​ទីលំនៅ​សង្កាត់​២ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ជើងឆ្ពោះទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើម​ត្របែកព្រៃនៅ​ចិញ្ចើមផ្លូវ បណ្តាល អោយជនបរទេស​រូបនោះស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលិស  ជនបរទេស​ម្នាក់នេះ គឺ​ស្លាប់​ដោយសា​រ តែបើ​ក​ម៉ូតូបុក​គល់ឈើ​ស្លាប់​ខ្លួនឯងពិតប្រាកដ​មែន ហើយ​សាកសព​បុរស​ជនបរទេស​នេះ សមត្ថកិច្ច​បាន​បញ្ជូនយកទៅ​រក្សាទុកនៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ស្ថានទូតមក​ទទួល​យកទៅ​ស្រុក​វិញ​៕V/S