​ម៉ូតូ​២​គ្រឿងបុក​គ្នា របួសធ្ងន់​ម្នាក់ នៅ​ស្រុក​កៀនស្វាយ​

​កណ្តាល: មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើងដោយ​ម៉ូតូ២គ្រឿង​បុក​គ្នា កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​គីឡូម៉ែត្រ លេខ​៥១-៥២ ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​013 ពាក់​ស្លាក​លេខ​1FE-0768 បើកបរ​ដោយ​នារី​ម្នាក់ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ខាងលើ​ក៏ត្រូវ ​បាន​ម៉ូតូ ស្ទេ​ប ពណ៌​ស ពាក់​ស្លាក​លេខ 1AJ-1879 ភ្នំពេញ បើកបរ​ដោយ​យុវជន​ម្នាក់ ឈ្មោះ​សៅ សារិទ្ធ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ ហុងដា ស៊េរី​013 ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួច បែកក្បាល​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។ ចំណែក​ម៉ូតូ​ទាំង​២ សមត្ថកិច្ច​បាន​ដឹក​យកមក រក្សាទុក​នៅ​ប៉ុស្តិ៍ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕V​/S

​ម៉ូតូ​២​គ្រឿងបុក​គ្នា របួសធ្ងន់​ម្នាក់ នៅ​ស្រុក​កៀនស្វាយ​

​ម៉ូតូ​២​គ្រឿងបុក​គ្នា របួសធ្ងន់​ម្នាក់ នៅ​ស្រុក​កៀនស្វាយ​