នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្អាង​ភ្នំ សហការ​បង្ក្រាប​បទល្មើស​នេសាទ

​កណ្តាល: កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង សង្កាត់​ជលផល​ស្អាង នៅ​ថ្ងៃ​ព្រឹក​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​បឹង​កាហែ និង​បឹង​ចំណី​ភ្លើង ក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

​ក្នុងនោះ ធ្វើការ​ចាប់យក​វត្ថុតាង លូ ស្បៃ​មុង (​សៃយ៉ឺន​) ចំនួន​២២​មាត់ របាំង​ព្រួល​ស្បៃ​មុង ប្រវែង​១.៥០០​ម៉ែត្រ បង្គោល ៧៥០​ដើម និង​ចាក់​លែង​កូន​ត្រី​ចំរុះ ចូលក្នុង​បឹង​ធម្មជាតិ​វិញ ចំនួន​១៥​គីឡូក្រាម ។ ដោយឡែក សម្ភារៈ​ដកហូត​បាន​ទាំងអស់ ត្រូវបាន​ដុត​កំទេច ចោល​នៅនឹងកន្លែង ៕V​/S