​មេ​ប៉ូលិស ចុះជួយ​ប្រក់ និង​ជួសជុលផ្ទះ​ពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​ស្វាយចេក​

បន្ទាយមានជ័យ: នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ រួមជាមួយ​លោក​វរសេនីយ៍ឯក វង្ស ប្រាថ្នា ស្នងការរង និង​មន្ត្រីនគរបាល​ក្រោម​ឱវាទ ចំនួន​ជាង​១០​នាក់ មានការ​ចូលរួម​ពី​អាជ្ញាធរ​ឃុំ ភូមិ​ផងដែរ​នោះ បាន​ជិះ​គោយន្ត​កាត់​ផ្លូវ​លំបាក និង​ជាប់ផុង ចុះជួយ​កែលម្អ​ផ្ទះ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ម្នាក់ ដែលជា​ស្ត្រី​មេម៉ាយ ឈ្មោះ មុង ឈឿត អាយុ​៤៩​ឆ្នាំ នៅ​ភួ​មិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ គឺ​កែ​ពី​ដំបូល​ប្រក់​ស្បូវ ទៅជា​ស័ង្កសី​។​

​ស្ត្រី​ឈ្មោះ មុង ឈឿត ជា​ម្ចាស់ផ្ទះ បាន​និយាយថា​: សព្វថ្ងៃ គាត់​រស់នៅ ដោយ​ថែមទាំង​មើល ចៅៗ​ចំនួន​២-៣​នាក់ ព្រោះ​ឪពុកម្តាយ​របស់​ពួកគេ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​អស់ ។ គាត់​ជា​ស្ត្រី​មេម៉ាយ ធ្លាប់មាន​ប្តី​ចំនួន​២​នាក់ តែ​ជា​អកុសល បាន​ស្លាប់​ទាំង​២​នាក់ ដោយ​ជម្ងឺ​ប្រចាំកាយ​។​

​មុង ឈឿត ក៏បាន​ថ្លែងអំណរគុណ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​បានផ្តល់​អំណោយ ជា​ស័ង្កសី និង​ថ្លែងអំណរគុណ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ដែល​ថ្ងៃនេះ​ផ្ទាល់ គឺមាន​លោក បាន​ដឹកនាំ​កម្លាំង មកជួយ​រុះរើ​ដំបូល​ស្បូវ ដែល​ធ្លុះធ្លាយ និង​ជំនួស​មកវិញ​នូវ​ដំបូល​ស័ង្កសី​។​

​ឯ​លោក​វរសេនីយ៍ឯក វង្ស  ប្រាថ្នា ស្នងការរង ក៏បាន​ប្រគល់​មុង​ជ្រលក់​ថ្នាំ ចំនួន​២, សារុង និង​ខោអាវ មួយចំនួន​ផងដែរ​៕V/S

​មេ​ប៉ូលិស ចុះជួយ​ប្រក់ និង​ជួសជុលផ្ទះ​ពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​ស្វាយចេក​

​មេ​ប៉ូលិស ចុះជួយ​ប្រក់ និង​ជួសជុលផ្ទះ​ពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​ស្វាយចេក​

​មេ​ប៉ូលិស ចុះជួយ​ប្រក់ និង​ជួសជុលផ្ទះ​ពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​ស្វាយចេក​

​លោក​អាត់​ខែម ស្នងការ​និង​សហការី​ចុះ​សង់ផ្ទះ​ជូន ស្ត្រី​មេម៉ាយ​ឈ្មោះ មុង ឈឿត នៅ​ភួ​មិ​គោក​រកា​ឃុំ​តា​បែន​ស្រុក​ស្វាយចេក​(​រូប​:​សូ​ផុន​)​