សេ​រ៉េ​ណា​ជំរុញ​ឱ្យ​ជន​ស្បែក​ខ្មៅ​តស៊ូ​នឹង​ការ​ជាន់ឈ្លី​ជាតិ​សាសន៍

នាង​សេ​រ៉េ​ណា វី​ល្លៀម កីឡាការិនី​វាយ​កូន​បាល់ ជនជាតិ​អា​មេ​រិ​ក បាន​ដើរតួ​ជា​អ្នកនិពន្ធ​បណ្ដោះអាសន្ន​ដល់​ទស្សនាវដ្ដី WIRED ដើម្បី​រៀបរាប់​ពី​អារម្មណ៍​តូចចិត្ត​ដែល​ត្រូវ​គេ​ជាន់ឈ្លី​ជាតិ​សាសន៍​ជា​រឿយ​ៗ ក្នុង​នាម​ជា​មនុស្ស​ស្បែក​ខ្មៅ ប៉ុន្តែ​ក៏​បាន​ណែនាំ​ដល់​មនុស្ស​គ្រប់​រូប​ដែល​ដូច​រូប​នាង​ឱ្យ​ចេះ​តស៊ូ​ផង​ដែរ ។

នាង​សេ​រ៉េ​ណា បាន​រៀបរាប់​ថា​៖«​កន្លង​មក​ខ្ញុំ​រមែង​កាន់​សៀវភៅ​កំណត់ហេតុ​ជាប់​ខ្លួន និង​អង្គុយ​អាន​ជា​រឿយ​ៗ ដោយ​មាន​អត្ថបទ​មួយ​សរសេរ និង​សន្យា​ថា ៖«​ខ្ញុំ​នឹង​ទៅ​ធ្វើការ​នៅ​អាហ្វ្រិក ដើម្បី​ជួយ​ដល់​កុមារ និង​ជន​ក្រីក្រ ដោយ​បើក​សាលាបង្រៀន​សិស្ស និង​កន្លង​មក បាន​ប្រតិបត្តិ​នៅ​កេ​ន យ៉ា នៅ​ក្នុង​ឆ្នាំ​២០០៨ និង​២០១០» ។

កីឡាការិនី​វាយ​កូន​បាល់​ជើងឯក​Grandslam ចំនួន​២១​ជំនាន់​រូប​នេះ​ថ្លែង​ថា​៖ «​វត្ថុ​ម្យ៉ាង​ដែល​ខ្ញុំ​ចង់​បញ្ជាក់​នៅ​ពេល​នេះ គឺ​ត្រូវ​ក្រោកឈរ​កុំ​បណ្ដោយ​ឱ្យ​ការ​មាក់ងាយ​ជាតិ​សាសន៍​មក​បញ្ឈប់​ការ​តស៊ូ​របស់​អ្នក ។ យើង​បាន​ជួប​រឿង​ប្រភេទ​នេះ​ស្ទើរតែ​មួយ​សតវត្ស​មក​ហើយ ដូច្នេះ​ត្រូវ​តែ​រើបម្រះ​លើ​គ្រប់​ឧបសគ្គ​» ៕