លោក គង់ គាំ ប្រធាន​គណបក្ស​ សម រង្ស៊ី នឹង​ចូល​និវត្ត​

លោក គង​់ គាំ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ និងជា​ប្រធាន​គណប​ក្ស​ សម រង្ស៊ី ដែល​បន្សល់ទុកដោយ​លោក សម រង្ស៊ី ចាប់​តាំងពី​លោក​​បាន​ចាក​ចេញ​​ទៅ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ជា​គណបក្ស​ប្រឆាំង​រួប​រួម​គ្នាមួយ​​ក្នុង​ឆ្នាំ​២០១២ បាន​ប្រកាស​ចូល​និវត្ត​​កាល​ពី​ម្សិល​មិញ។

ដោយ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក លោក គង់ គាំ បានលើក​ឡើង​ថា លោក​នឹង​ចូល​និវត្ត ហើយ​នឹង​មិន​ផ្តាច់ខ្លួន​ទៅ​គណបក្ស​កាន់​អំណាច​ ដែល​លោក​ចាប់​ផ្តើម​អាជីព​នយោ​បាយ​​ដោយ​ធ្វើ​ជា​ទីប្រឹក្សា​លោក​​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពេល​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ក្នុង​ឆ្នាំ​១៩៧៩។

លោក គង់ គាំ អាយុ​៧៤ឆ្នាំ​បាន​មាន​ប្រសាសន៍ថា “​សម្រាប់​សំណើ​ចូលនិវត្ត​ និង​លាលែង​ពី​ប្រធាន​គណបក្ស​ប្រឆាំង​ សូមមេត្តា​កុំយល់ច្រឡំនិង​ចាញ់ការ​បំភ័ន្ត​ពីអ្នក​ដទៃ​ចំពោះ​រូប​ខ្ញុំឲ្យ​សោះ​”។​ខ្ញុំពិត​ជា​នៅ​បន្ត​​រួម​សុខ​រួមទុក្ខ​​ជាមួយ​ប្រជាពលរដ្ឋ​និង​ យុវជនខ្មែរ​ដើម្បី​សង្គ្រោះ​​ជាតិ…រហូត​ទីបញ្ចប់នៃ​ជីវិតរបស់ខ្ញុំ”។

លោក ចេប គឹម​អៀង សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី បាន​ថ្លែង​ថា គម្រោង​ចូល​និវត្ត​របស់​លោក គង់ គាំ ត្រូវ​បាន​ដឹង​ឮ​យូរ​មក​ហើយ​​នៅក្នុង​រង្វង់​បក្ស​​ប្រឆាំង​​ ហើយ​ថា លោក​នឹង​​ត្រូវ​បាន​ជំនួសតំណែង​​បន្ទាប់ពី​ការ​បោះ​ឆ្នោត​​នៅ​សមាជ​គណបក្ស​ សម រង្ស៊ី នៅ​ចុង​ឆ្នាំ​នេះ។

លោក គឹមអៀង បាន​ថ្លែង​ថា ការ​សម្រេចចិត្ត​របស់​លោក គង់ គាំ មិនទាក់​ទង​នឹង​​ការ​វាយ​ដំ​កូន​ប្រុស​របស់លោក​កាលពី​សប្តាហ៍​មុន​ឡើយ។

លោក គង់ គាំ ត្រូវ​បាន​តែង​តាំង​ជា​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ក្នុង​ខែ​ធ្នូ ឆ្នាំ​១៩៨៦ ហើយ​បាន​បម្រើការ​ងារ​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​១៩៨៧។

លោក​បាន​ចូលរួម​ជាមួយ​គណបក្ស​ សម រង្ស៊ី នៅពេល​​គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ហើយ​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​បន្ទាប់ពី​មានការ​ច្របាច់​បញ្ចូល​គ្នា​កាលពី​ឆ្នាំ​២០១២​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​​រក្សា​អាសនៈព្រឹទ្ធសភារបស់ខ្លួន៕សារុន​

 

The post លោក គង់ គាំ ប្រធាន​គណបក្ស​ សម រង្ស៊ី នឹង​ចូល​និវត្ត​ appeared first on ខេមបូឌា ដេលី.