៥ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលផឹកស្រវឹង

ក្នុងជីវិតរស់នៅបច្ចុប្បន្ននេះ ចៀសមិនផុតពីការទទួលទានគ្រឿងស្រវឹងនោះទេ នៅពេលដែលជួបជុំមិត្តភក្តិ, ជប់លៀង ឬការចូលរួមក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែទោះបីជាយ៉ាង​ណា អ្នកគួរតែដឹង គឺដាច់ខាត​មិនត្រូវធ្វើរឿងមួយចំនួនខណៈពេលដែលស្រវឹង។
 
៥ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលផឹកស្រវឹង
១. កុំងូតទឹក
រឿងមួយដែលអ្នកមិនគួរធ្វើ គឺងូតទឹកនៅពេលដែលផឹកស្រវឹង ព្រោះវាមិនអាចជួយឲ្យអ្នកស្វាងវិញបានទេ។ មិនថាក្នុងខ្លួនរបស់អ្នកកំពុងតែក្តៅ ឬត្រជាក់ អ្នក​មិនគួរ​ងូតទឹក​ភ្លាមៗ​នោះដែរ។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យអ្នកមានស្ថានភាពស្រវឹងកាន់តែ​ខ្លាំងឡើង ដែលនាំឲ្យអ្នកចង់ក្អួត, ឈឺក្បាល និងវិលមុខ។
រឿងមួយដែលគួរឲ្យកត់សម្គាល់ គឺការសេពគ្រឿងស្រវឹង​បណ្តោលឲ្យ​ថ្លើមត្រូវធ្វើការធ្ងន់ក្នុងការបញ្ចេញជាតិពុល គួបផ្សំជាមួយនឹងការងូតទឹកភ្លាមៗក្រោយពេលស្រឹងស្រា កម្រិត​ជាតិអាកុលមិនអាចបណ្តេញចេញពីក្នុងឈាមបាន ដែលបណ្តោល​សសៃឈាមខូចខាត និងអាចបណ្តោលឲ្យស្លាប់ (ប្រសិនបើអ្នកសុខភាពខ្សោយស្រាប់)។
វិធីល្អបំផុត គឺអ្នកត្រូវប្រើកន្សែង​ជ្រលក់ទឹកក្តៅឧណ្ឌៗ មកជូតសម្អាតរាងកាយ​មុនពេលចូលគេង វានឹងជួយចរាចរឈាមនៅក្នុងរាងកាយ​ដំណើរ​ការបាន​ស្រួលឡើងវិញ។
២. កុំប្រើថ្នាំបន្សាប
ការប្រើថ្នាំនេះអាចជួយសង្គ្រោះអ្នកខណៈដែលស្រវឹងតែប៉ុណ្ណោះ ប៉ុន្តែថ្នាំនេះមិនល្អដូចអ្វីដែលអ្នកបានគិតនោះឡើយ។ វាអាច​ប្រតិកម្មជាមួយក្រពះ និងពោះវៀន ហើយ​អាច​ធ្វើឲ្យរាងកាយ​អស់កំលាំង, មិនស្រួលក្នុងខ្លួនថែមទៀត។
យកល្អ នៅពេលដែស្រវឹងអ្នកអាចប្រើដៃដើម្បីលូកចូលដើម្បីឲ្យក្អួតចេញមក ហើយផឹកទឹកផ្លែឈើជំនួសវិញ។

៣. កុំផឹកកាហ្វេសខ្មៅ
ដើម្បីចៀសឲ្យផុតពីអាការៈវិលមុខ អ្នកមិនគួរផឹកកាហ្វេខ្មៅនោះទេ។ កាហ្វេខ្មៅ អាចធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹក, អារម្មណ៍មិនល្អ និងធ្វើឲ្យអ្នកស្រវឹងកាន់តែ​យូរ​ជាងមុន។  
៤. កុំបរិភោគអាហារចៀន ឬមាន​ជាតិខ្លាញ់ច្រើន
អាហារចៀន​អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយមិនយូរទេរាងកាយរបស់អ្នកនឹងស្រូបយកជាតិអាកុលទាំងអស់។ នេះគឺជាការពិត ព្រោះបន្ទាប់ពីការបរិភោគអាហារចៀន ប្រូតេអ៊ីន និងជាតិខ្លាញ់​​ធ្វើឲ្យអ្នកទទួលរងការហើមពោះ, ពិបាករំលាយអាហារ ដែលបណ្តោលឲ្យ​ជាតិអាកុលនៅតែមិនអាចបញ្ចេញចេញពីរាងកាយដដែល។ មិនតែប៉ុណ្ណោះ ក្រពះ និងពោះវៀនរបស់អ្នក​នឹងទទួលរងនូវការឈឺចាប់។
៥. កុំរួមភេទ
បច្ចុប្បន្ននេះ បញ្ហាងាប់លិង្គ ព្រមទាំងបញ្ហាផ្សេងៗទៀត​បាន​កើតមាន​ឡើង​ដោយសារតែ​ការសេពគ្រឿងស្រវឹង។ មិនត្រឹមតែប៉ុណ្ណោះ អ័រម៉ូន testosterone ដែលជួយរក្សាចំណង​ផ្លូវភេទ, ការរំញោចក្រពេញប្រូស្តាត និងការបាញ់ទឹកកាមចេញ ក៏ត្រូវកាត់បន្ថយដែរ។
នៅពេលដែល​អ្នកស្រវឹងមិនគួរប្រព្រឹត្តិការរួមភេទនោះទេ ព្រោះអាចបណ្តោលឲ្យអ្នកកាន់តែអស់កម្លាំង, ខ្វះជាតិទឹកក្នុងរាងកាយ, គ្រោះថ្នាក់ដល់សុខភាព ជាពិសេស​មិនអាច​ឈាន​ដល់ចំណុចកំពូលនោះឡើយ៕
ដោយ៖ មង្គលការ
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៥ យ៉ាងដែលអ្នកមិនគួរធ្វើនៅពេលផឹកស្រវឹង