រថយន្ត​ដឹក​ក្រុម​តន្ត្រីសម័យ​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​៥​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី

រាជធានី​ភ្នំពេញ​៖​រថយន្ត​កូរ៉េ​១​តោន​ដឹក​សំភារៈ​តន្ត្រីសម័យ បើក​គេច​ពី​ម៉ូតូ​មួយគ្រឿង ជ្រុល​បុក​របាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​៥​ផ្ទាំង បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ នៅ​ខាងកើត​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ លើ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។ 

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូ​រេ ទី​តាន់​ពណ៌​ខៀវ​ចំណុះ ១​តោន ពាក់​ស្លាក​លេខ ឃ​.1643 ភព​2  បានធ្វើ​ដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុង​ល្បឿន​លឿន ខណៈពេល​មក​ដក់​ចំណុចកើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​នៅខាងមុខ​រថយន្ត ធ្វើអោយ​រថយន្ត​បើក​គេច ក៏​រេ​ចង្កូត​គេច បណ្តាលអោយ​ជ្រុល​ទៅបុក​រនាំង​ដែក​ចំ​ពីមុខ​ពេញទំហឹង បាក់​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​៥​ផ្ទាំង ធ្វើអោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង កា​ប៊ិន​កំពិទ​គៀប​ជាប់ជើង បុរស​ម្នាក់ រីឯ​អ្នកបើកបរ​វិញ​មិនបាន​រងរបួស​អ្វី​ឡើយ បាន​បើកទ្វារ​រថយន្ត​ចេញមកក្រៅ​ហៅ​អោយគេ​ជួយ ប៉ុន្តែ​ដោយ​សភាព​គ្រោះ​ធ្ងន់ធ្ងរ ទើប​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ទៅសុំ​ជំនួយ សង្គ្រោះ​ពី​អង្គភាព​សង្គ្រោះបន្ទាន់​៧១១​។ 

​ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​ស្ទូច​នាំយក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើ​ដោះស្រាយ​ជូន​សម្បត្តិ​រដ្ឋ​៕ 

រថយន្ត​ដឹក​ក្រុម​តន្ត្រីសម័យ​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​៥​ផ្ទាំង​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី