Fabregas ជា​អ្នក​នៅ​ពី​ក្រោយ​ រឿង​ចង់​ឲ្យ​មាន​ការ​បណ្ដេញ​ Mourinho?


Fabregas ជា​អ្នក​នៅ​ពី​ក្រោយ​ រឿង​ចង់​ឲ្យ​មាន​ការ​បណ្ដេញ​ Mourinho?

រឿង​រ៉ាវ​ដ៏​ចម្រូង​ចម្រាស់​ដែល​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​ក្លិប Chelsea ទាក់​ទង​នឹង​កីឡាករ​នៅ​ក្នុង​ក្រុម​ម្នាក់​បាន​ព្រលយ​ពាក្យ​មុន​ការ​ប្រកួត​ជាមួយ Liverpool ថា ខ្លួន​សុខ​ចិត្ត​ឲ្យ Chelsea ចាញ់ការ​ប្រកួត​ព្រោះ​ចង់​ឲ្យ​លោក Jose Mourinho ត្រូវ​បណ្ដេញ​ចេញ។

 

Fabregas ជា​អ្នក​នៅ​ពី​ក្រោយ​ រឿង​ចង់​ឲ្យ​មាន​ការ​បណ្ដេញ​ Mourinho?

 

ក្រោយ​កើត​មាន​ការ​និយាយ​ពី​កីឡាករ​អនាមិក​បែបនេះ លោក Mourinho បាន​ប្រាប់​ដល់​កូន​ក្រុម​របស់​ខ្លួន​ទាំង​អស់​ថា ឲ្យ​ពួក​គេ​ប្រាប់​ឲ្យ​ច្បាស់​ពី​មូល​ហេតុ ដែល​ចង់​ប្រឆាំង​នឹង​លោក​។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ថ្មីៗ​នេះ​មាន​កីឡាករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ចេញ​មក​​បង្ហើប​ការ​ពិត​ថា កីឡាករ​ដែល​នៅពី​ក្រោយ​ការ​ប្រឆាំង​នឹង​អ្នក​ចាត់​ការ​ទូទៅ​វ័យ​៥២​ឆ្នាំ គឺជា​ខ្សែបម្រើ Cesc Fabregas។

 

ការ​ប្រឆាំង​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សញ្ញា​អវិជ្ជមាន​មួយ​ចំនួន​នៅ​ក្នុង​ក្លិប បន្ទាប់​ពី​មាន​ការ​បញ្ឈប់​គ្រូពេទ្យ​២រូបពី​តួនាទី​ គឺ​លោក Jon Fearn និង​អ្នកស្រី Eva Carniero កាល​ពី​ដើម​រដូវ​កាល។

 

កីឡាករ Fabregas បាន​ចាប់​ផ្ដើម​អាជីព​ជាមួយ​តោ​ខៀវ Chelsea បាន​យ៉ាង​ល្អ​កាល​ពី​រដូវកាល​មុន តែ​​ហាក់​ធ្លាក់​ចុះ​ទម្រង់​លេង​យ៉ាង​ខ្លាំង​នៅ​រដូវកាល​ថ្មី ជា​មូល​ហេតុ​ដែល​លោក Mourinho មិន​សូវ​ប្រើ​រូបគេ​ជា​ជម្រើស​ដំបូង​នោះ​ឡើយ៕

 

ចុចអាន៖ អតីត​កីឡាករ​ម្នាក់​ថា Chelsea កាន់​តែ​ខ្សោយ​បើ​ដេញ Jose Mourinho ចោល

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ 101greatgoals