ប្រធានាធិបតី កូតឌឺវ័រ ជាប់ឆ្នោត នាអណត្តិទីពីរទៀត ដែលជាក្តីសង្ឃឹម នៃសន្តិភាព

យ៉ាមូសូក្រូ ៖ ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញរបស់ កូតឌឺវ័រ លោក ម៉ាម៉ាឌូ កូណេ បានប្រកាស លទ្ធផលនៃការ បោះឆ្នោតប្រធានាធិបតីហើយ កាលពីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងទីក្រុង អាប៊ីដចាន់ ដោយ ក្នុងនោះលោកប្រធានាធិបតី អាឡាស្សាង អ៊ួតតារា បានឈ្នះឆ្នោត ជាថ្មីដើម្បីបន្តតំណែងនាអណត្តិទីពីរ ដែលមានរយៈពេល ៥ឆ្នាំទៀត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា ការបោះឆ្នោត បានប្រព្រឹត្ត ទៅតាំងពីថ្ងៃទី២៥ ខែតុលា មកម្ល៉េះ ដោយលទ្ធផលនៃការបោះឆ្នោត ត្រូវបានសារណៈជន ដឹងឮក្រោយពីការបោះឆ្នោត តែមួយថ្ងៃ ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ថ្ងៃទី០២ ខែវិច្ឆិកា គឺជាពេល វេលាដែលក្រុមប្រឹក្សាធម្មនុញ្ញ កូតឌឺវ័រ ត្រូវប្រកាសជាផ្លូវការ នូវលទ្ធផលបោះឆ្នោត ក្រោយ ការប្រក្រួតប្រជែងពីសំណាក់បេក្ខជនប្រធានាធិបតីចំនួន ១០រូប។

ក្រោយពីលទ្ធផលនៃការបោះឆ្នោតបានប្រកាសចេញនោះ លោកអគ្គលេខាធិការនៃ អង្គការ សហប្រជាជាតិ បាន គីមូន បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអបអរសាទរចំពោះលោក អ៊ួតតារា ដែលត្រូវបានប្រជាជន ជ្រើសតាំងឲ្យក្លាយជាមេដឹកនាំបន្តទៀត។ ការសម្រេចបាន នេះត្រូវបានប្រធានយូអិនលើកឡើងថា ជាជំហាន ឆ្ពោះទៅមុខរបស់ កូតឌឺវ័រ បន្ថែមទៀត ទៅរកសន្តិភាព និង ស្ថិរភាព៕

ប្រធានាធិបតី កូតឌឺវ័រ ជាប់ឆ្នោត នាអណត្តិទីពីរទៀត ដែលជាក្តីសង្ឃឹម នៃសន្តិភាព