សំណុំរឿង​លោក ផែង វណ្ណៈ និង​លោកស្រី ហង្ស បូ​រី ចៅក្រម​ឱ្យ​ចាត់​របៀប

សំណុំរឿង​លោក ផែង វណ្ណៈ និង​លោកស្រី ហង្ស បូ​រី ចៅក្រម​ឱ្យ​ចាត់​របៀប

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​របស់​លោក​ចៅក្រម​ជំនុំជម្រះ ថ្ងៃ​ទី​២ វិច្ឆិកា គឺជា​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​លោក ផែង វណ្ណៈ និង​លោកស្រី ហង្ស បូ​រី ដែល​ជាប់​ពាក់ព័ន្ធ​បណ្តឹង​បរិហារកេរ្តិ៍ ។

សាលក្រម​នេះ ត្រូវ​បាន​ប្រកាស​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល សម្រេច​ចាត់​របៀប ពោល​គឺ​បង្វិល​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើប ដើម្បី​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ឡើង​វិញ លើ​អា​ខោ​ន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់ជន​ត្រូវ​ចោទ ។

ការ​ប្រកាស​សាលក្រម​នេះ ធ្វើ​ឡើង​ដោយ​លោក តុ​ប ឈុ​ន​ហេង ចៅក្រម​ជំនុំជម្រះ និង​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ និង​ចំពោះ​មុខ​លោក ផែង វណ្ណៈ កំបាំង​មុខ​លោកស្រី ហង្ស បូ​រី ជា​ជន​ត្រូវ​ចោទ​។ ចំណែក​តំណាង​ឱ្យ​លោក​ជំទាវ កែវ ម៉ា​លី ជាដើម​បណ្តឹង​មាន​មេធាវី​២​រូប ។

 ក្រោយ​ពេល​សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ លោក​ផែង វណ្ណៈ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុងស្រុក​ថា គ្មាន​ហេតុផល​ណាមួយ​ដែល​ធ្វើ​ឲ្យ​តុលាការ​សម្រេច​ផ្តន្ទាទោស​លើ​រូប​លោក​ទេ ហើយ​ការ​ចោទប្រកាន់​រូប​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ​ក៏​មិន​ត្រូវ​ដែរ ព្រោះ​ដើមបណ្តឹង គឺ​លោក​ជំទាវ កែវ ម៉ា​លី បាន​ប្តឹង​រូប​លោក​ថា​បង្ហោះ​ព័ត៌មាន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​បទ​បរិហារ​កេ​រ្ត៍​ក៏​មិន​ត្រឹមត្រូវ​ដែរ ។

លោក ផែង វណ្ណៈ និយាយ​ទៀត​ថា បទ​បរិហារកេរ្តិ៍ ទាស់​តែ​រូប​លោក​យក​រឿង​លោក​ជំទាវ កែវ ម៉ា​លី មក​ធ្វើការ​ផ្សព្វផ្សាយ​ខ្លួនឯង​ផ្ទាល់ ដោយ​មានការ​ចោទប្រកាន់​ទៅ​លោក​ជំទាវ​ថា​សហាយស្មន់ និង​ជា​ជំទាវ​ទី​៤​របស់​លោក​ឧត្តមសេនីយ៍ឯក  សៀ​ក សុ​ជាតិ មន្ត្រី​យោធា​ជាន់ខ្ពស់​នោះ ។

ដូច្នេះ ព័ត៌មាន​នេះ លោក​គ្រាន់តែ​បាន​ផ្សាយ​អ្វី​ដែល​លោក ព្រំ សាន បាន​ផ្សាយ​រួច​ទៅ​ហើយ និយាយ​ឲ្យ​ចំ​ទៅ​លោក​បាន​បង្ហោះ​ព័ត៌មាន​នោះ​ចង់​បញ្ជាក់​ថា អត្ថបទ​របស់​លោក ព្រំ សាន បង្ហោះ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក និយាយ​រឿង​លោក​ជំទាវ កែវ ម៉ា​លី សមាជិកា​ព្រឹទ្ធសភា មាន​ទំនាក់ទំនង​សហាយស្មន់ និង​ជា​ភរិយា​ទី​៤ របស់​លោក សៀ​ក សុ​ជាតិ ។

ដូច្នេះ លោក​មានអី​ត្រូវ​ខុស បើ​ខុស​លោក​ព្រំ សាន ជា​អ្នក​ខុស តែ​ពេល​នេះ​លោក ព្រំ សាន ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​រួច​ហើយ ៕