កាំជ្រួច​ធ្លាក់​ពីលើ​មេឃ កីឡាករ​ចំណុះ​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​របួស​6​នាក់

កាំជ្រួច​ធ្លាក់​ពីលើ​មេឃ កីឡាករ​ចំណុះ​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​របួស​6​នាក់

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​កី​ទ្បា​ករ​ចំណុះ​ទូក របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ៦​នាក់​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ឧប្បត្តិហេតុ​ផ្ទុះ​កាំជ្រួច ដែល​បាញ់​អបអរសាទរ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ វិច្ឆិកា ដែល​គេ​និយាយ​ថា បាញ់​ខុស​បច្ចេកទេស ។ ការ​ផ្ទុះ​នេះ បណ្តាល​ឱ្យ​គ្រាប់​កាំជ្រួច​ហោះ​ទៅ​ធ្លាក់​ចំ​កន្លែង​តង់​ស្នាក់​នៅ​របស់​ក្រុម​កី​ទ្បា​ករ​អុំទូក ដែល​កំពុង​សម្រាក ពេល​ត្រ​ទ្ប​ប់​មក​ពី​ប្រណាំង
ទូក​នៅ​ទន្លេ​វ៉ៃ​គោ ។

បើ​តាម​កី​ទ្បា​ករ​ម្នាក់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រម​កី​ទ្បា​ករ​អុំទូក​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​៣​នាក់ ខ្លះ​អង្គុយ ខ្លះ​ឈរ នៅ​ក្រោម​តង់ ស្រាប់តែ​ឮ​សូរ​សំ​ទ្បេ​ង​ដូច​គ្រាប់​ធ្លាក់​ក៏​នាំ​គ្នា​ក្រាប ស្រាប់តែ​មាន​ផ្កាភ្លើង​បាច់សាច​មក​លើ​ដី និង​បាច់សាច​ចំ​អ្នក​អុំទូក​របួស​ឆេះ​ផ្ទៃមុខ​ដងខ្លួន​ដៃជើង​ធ្ងន់​៥​នាក់ ស្រាល​១​នាក់ ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ភ្លាម​ៗ ។ អ្នក​នៅ​ទីនោះ​និយាយ​ថា នេះ​សំណាងល្អ​ណាស់ ដោយ​គ្រាប់​កាំជ្រួច​ហោះ​បុក​ចំ​មែកឈើ ហើយ​ធ្លាក់​មក​ចំ​ដំបូល​តង់​ដែល​មានទឹក​ដក់ បណ្តាល​ឱ្យ​កាំជ្រួច​នោះ​រលត់​មិន​ផ្ទុះ ប្រសិនបើ​ផ្ទុះ​វិញ​មិនដឹង​ថា​វាសនា​កី​ទ្បា​ករ​៣០​នាក់​នេះ ទៅ​ជា​យ៉ាងណា​ទ្បើ​យ ។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​ប្រណាំងទូក​ចប់​ក៏​មាន​ពិធី​ចែក​ពានរង្វាន់​ជ័យ​លា​ភី​ដល់​ក្រុម​កី​ទ្បា​ករ ដែល​ទទួល​បាន​ជ័យ​លា​ភី និង​បិទ​កម្មវិធី​អុំទូក ។ លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ក៏​ចាប់ផ្តើម​បាញ់​កាំជ្រួច​អបអរសាទរ​ក្នុង​ពិធី​អុំទូក ដើម្បី​ញ៉ាំង​ឱ្យ​កម្មវិធី​មាន​ភាព​កាន់តែ​អធិកអធម និង​សប្បាយ​រីករាយ ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មក​មើល​កម្សាន្ត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​តា​ណេ​ង និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នៃ​ក្រុង​ស្វាយ​រៀង ។ ព្រមទាំង​មានកម្ម​វិធី​តន្ត្រី​ស្រុកស្រែ​របស់​ទូរទស្សន៍​បាយ័ន​ប្រគំ​ឱ្យ​មន្ត្រីរាជការ ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​នៅ​ខាង​មុខ​រង្វង់​មូល​ឯករាជ្យ​ក្រុង​ស្វាយ​រៀង​ផង​ដែរ​។ ចំណែក​នៅ​ឯ​ចំណតរថយន្ត​ស្វាយ​រៀង ក៏​មានការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ដាក់​តាំង​លក់ទំនិញ​ជា​ច្រើន​មុខ ទើប​នៅ​ក្រុង​ស្វាយ​រៀង​ទាំងមូល​មាន​មនុស្ស​មក​កម្សាន្ត​ច្រើន​អ៊ូរ​អរ ។
ការ​បាញ់​កាំជ្រួច​នេះ មាន​រយៈពេល​ជាង​មួយ​ម៉ោង ដែល​មន្ត្រី​ពិធីការ​និយាយ​ថា ចំណាយ​ទឹកប្រាក់​៥០​លាន​រៀល ។

ចំពោះ​ជន​រង​គ្រោះ​របួសធ្ងន់​ទាំង​៥​នាក់ ត្រូវ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ដើម្បី​ងាយស្រួល​ក្នុង​ការ​ថែទាំ និង​ព្យាបាល ។

មិន​មាន​មន្ត្រី​បច្ចេកទេស​ណាមួយ​ឱ្យ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ពី​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស​នេះ​ទេ តែ​ប្រភព​ខ្លះ​ថា មក​ពី​វា​ក្តៅ​កាណុង ដោយសារ​បាញ់​យូរ មិន​មានការ​ផ្លាស់​ប្តូរ ។ ការ​ក្តៅ​កាណុង​ធ្វើ​ឱ្យ​សន្ទុះ​ព្យុះ​របស់​កាំជ្រួច​ដែល​ហោះ​ទ្បើ​ង​ទៅ​លើ​លែង​ខ្ពស់ និង​កាន់តែ​ទាប​ទៅ​ៗ ទើប​បង្ក​ឱ្យ​មាន​បញ្ហា​កើត​ទ្បើ​ង ។

គួរ​កត់​សម្គាល់ថា កាលពី​ឆ្នាំ​២០១៤​កន្លង​មក ក្នុង​ថ្ងៃ​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ ក៏​មានការ​ផ្ទុះ​កាណុង​កាំជ្រួច​ពេល​បាញ់​ផង​ដែរ ធ្វើ​ឱ្យ​បំណែក​កាំជ្រួច​ខ្ទាត​ទៅ​ត្រូវ​យុវជន​ម្នាក់​ស្លាប់​គួរ​ឱ្យ​សោកស្តាយ​ផង​ដែរ នៅ​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ៕