មូលហេតុទាំង 5 ដែល​អ្នក​មិន​គួរ​ជាវ​នាឡិកា​ឆ្លាត​មក​ប្រើ​ប្រាស់!

យើងបានបង្ហាញពីមូលហេតុដែលអ្នក​គួរ​ជាវ​នាឡិកា​ឆ្លាត​មក​ប្រើ​ប្រាស់​រួច​ហើយ ដូចនេះ​យើង​ក៏​ចង់​បង្ហាញ​​មិត្ត​អ្នក​អាន ពី​មូល​ហេតុ​ដែល​អ្នក​មិន​គួរ​ជាវ​នាឡិកា​ឆា្លត​មក​ប្រើប្រាស់ដែរ ដើម្បី​ឲ្យអ្នកពិចារណា​ខ្លួន​​ឯង និងអាចប្រាកដថាអ្នកគួរទិញ ឬមិនគួរទិញនាឡិកាឆ្លាតមកប្រើប្រាស់។

មូលហេតុទាំង 5 ដែល​អ្នក​មិន​គួរ​ជាវ​នាឡិកា​ឆ្លាត​មក​ប្រើ​ប្រាស់!

មិនបង្អង់យូរ សូមមិត្តអ្នកអាន អានការណែនាំនៅខាងក្រោមតែម្តង ដើម្បីយល់បានកាន់តែច្បាស់ពីមូល​ហេតុ​ដែល​អ្នកមិនគួរជាវនាឡិកាឆ្លាតមកប្រើប្រាស់។

  1. តម្លៃ

តាមការសម្គាល់ ស្មាតហ្វូនដែលកំពុងដាក់លក់ដំបូង និងដាក់លក់កន្លងមកនៅលើទីផ្សារ ​មានតម្លៃចាប់​ពី 240 ដុល្លារ ឡើងទៅ ហើយនេះជាតម្លៃមួយ ដែលយើងអាចនិយាយបានថាថ្លៃ។

  1. មុខងារ

មានមុខងារជាច្រើន ដែលអ្នកពិបាកក្នុងការបញ្ជានៅពេលប្រើប្រាស់ដំបូង ដោយសារវាប្លែកខុស​ពីស្មាត​ហ្វូន។

  1. ទំហំ

បើនិយាយពីទំហំវិញ យើងនិយាយពីរូបរាង​, ទំហំអេក្រង់ ដោយអាស្រ័យលើនាឡិកាឆ្លាតមួយចំនួន ផលិតឡើងសម្រាប់មនុស្សស្រី និងមនុស្សប្រុស ដូចនេះមានអេក្រង់ធំ និងតូច ហើយការប្រើប្រាស់ក៏ពិបាកដែរ បើសិនជាវាមានអេក្រង់តូច។

  1. តម្រូវការ

បើសិនជាអ្នកគិតថា វាមិនចាំបាច់សម្រាប់ ការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក បើសិនជាអ្នកទិញមក ក៏​មិន​សូវ​ជាប្រើប្រាស់ដែរ ដូចនេះមិនបាច់ចំណាយលុយទិញវាក៏បានដែរ។

  1. ចាំបាច់ត្រូវមានស្មាតហ្វូន

បើអ្នកសម្រេចចិត្តទិញនាឡិកាឆ្លាត ទាល់តែគិតលើប្រព័ន្ធប្រតិបត្តិការរបស់វា បើសិនជា Apple Watch អ្នកត្រូវមាន iPhone ហើយបើ Android Wear វិញ អ្នកត្រូវមានស្មាតហ្វូន Android ទើបអាចប្រើ​ប្រាស់​ភ្ជាប់​ជាមួយគ្នាបាន។

មូលហេតុទាំង 5 ដែល​អ្នក​មិន​គួរ​ជាវ​នាឡិកា​ឆ្លាត​មក​ប្រើ​ប្រាស់!

ត្រឹមប៉ុន្មានចំនុចខាងលើនេះ អាចឲ្យអ្នកពិចារណាបាន ថាការប្រើប្រាស់នាឡិកាឆ្លាតនេះ​ពិតជាមិនងាយ​ស្រួល ទាំងស្រុងនោះទេ ដូចនេះអ្នកអាចអានការណែនាំទាំងនេះ នឹងអាចដឹងពីអ្វីដែលអ្នកត្រូវការ។

  • ដោយ: Hong
  • 10:46 AM, 03 November
  • ប្រភព: Splash Gear
  • Tag: ចំណេះដឹងទូទៅ