អាថ៌កំបាំង​នៅ​ពីក្រោយ​ក្បាច់​រាំ​ដ៏​ល្អឥតខ្ចោះ​របស់ ម៉ៃ​ឃើ​ល ជេ​កសាន់​

Sanofi

​អតីត​ស្តេច​ចម្រៀង​ប៉ុប​របស់​សហរដ្ឋអាមេរិក​លោក ម៉ៃ​ឃើ​ល ជេ​កសាន់ (Michael Jackson) ទោះបីជា​បាន​លាចាក​លោក​នេះ​ទៅហើយ​ក្តី ក៏ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ​របស់លោក​នៅតែ​បន្ត​រហូតដល់​ពេលបច្ចុប្បន្ន។ កា​ស្លាប់​របស់​ស្តេច​តារាចម្រៀង​ប៉ុប​រូបនេះ​បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណាម្នាក់​អាចធ្វើ​ដូច មិន​ថា​ទាំង​ការ​ច្រៀង ទាំង​ការសម្តែង ហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នៃ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នោះ គឺ​ក្បាច់​រាំ​ដ៏​រស់​រវើក​នឹង​ប្លែកៗ​របស់​តារា​ប៉ុប​ម្នាក់នេះ​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ធំៗ ពិសេស​​ការសម្តែង​ក្បាច់​រាំ​នៅក្នុង​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «Smoot Criminal» ។

​សម្រាប់​ការសម្តែង​ក្បាច់​រាំ​ក្នុង​បទ «Smoot Criminal» នេះដែរ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួនធំ​មានការ​ងឿងឆ្ងល់​ជាខ្លាំង​នៅពេលដែល​បានឃើញ​លោក ម៉ៃ​ឃើ​ល ជេ​កសាន់ និង​ក្រុម​រាំ​របស់គាត់​ឈរ​ទ្រេត​ខ្លួន​ឱន​ទៅ​ខាងមុខ​ហើយ​នៅតែ​មិន​ដួល​ដែល​មើលទៅ​ហាក់ដូច​ជាមាន​អ្វី​មកជួយ​ទប់ ឬ​មាន​ខ្សែ​ចង​ខ្លួន​មិន​ឲ្យ​ដួល ប៉ុន្តែ​តាម​ការពិត គឺ​គ្មានអ្វី​ជួយ​ទប់ ឬ​ចងខ្សែ​នោះទេ ។​

​ទាក់ទង​នឹង​ចម្ងល់​របស់​អ្នកគាំទ្រ​អំពី​រឿងនេះ​ក៏មាន​ព័ត៌មាន​មួយចំនួន​បានធ្វើការ​បកស្រាយ​អាថ៌​កំ បាំង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្តេច​ចម្រៀង​ប៉ុប​របស់​ពិភពលោក​រូបនេះ និង​ក្រុម​រាំ​របស់​ខ្លូន​អាច​ទ្រេត​ខ្លួន​ទៅមុខ ស្ទើ​តែ​ច្រមុះ​ទល់នឹង​ក្តា​ឆាក ហើយ​នៅតែ​មិន​ដួល​ផ្កាប់មុខ​ទៀត​នោះ គឺ​បណ្តាលមកពី​ស្បែកជើង​ពិសេស​របស់​តារាចម្រៀង​ប៉ុប​រូបនេះ​តែម្តង ។

​ស្បែកជើង​ប្រណីត​ដែល​អាចមាន​សម្ថ​ត​ភាព​ខ្ពស់​ក្នុង​ការជួយ​ឲ្យ​លោក ម៉ៃ​ឃើ​ល ជេ​កសាន់ បង្កើត​នូវ​ភាព​អស្ចារ្យ​នេះ​ត្រូវបាន​រចនា​យ៉ាង​ពិសេស និង​សម្រិតសម្រាំង​បំផុត​ក្នុង​គោលបំណង​ជួយ​សម្រួល​ការបត់បែន​ចលនា​កជើង​ឲ្យ​បាន​រហ័ស​និង​មាន​សមត្ថភាព​ពិសេសៗ​ជាច្រើន​ទៀត ដូចជា​ការសម្រួល​ដល់​សកម្មភាព​រាំ របស់លោក ម៉ៃ​ឃើ​ល ជេ​កសាន់ ឲ្យ​កាន់​តែមាន​ភាពរស់រវើក​ជាដើម ។​

​ដូចនេះហើយ​បើសិនជា​យើង​ធ្វើការ​សង្កេត​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការសម្តែង​ក៏ដូចជា​សកម្មភាព​រាំរ​បស់​តារា​ច្រៀង​ប៉ុប​រូ​ម​នេះ​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​ផ្សេងៗ គឺ​ឃើញថា គាត់​តែងតែ​ប្រើប្រាស់​នូវ​ស្បែកជើង​ប្រភេទ​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ក្បាច់​រាំ​របស់គាត់​ឲ្យ​មាន​ភាព​កាន់តែ​ទាក់ទាញ​មួយកម្រិត​ថែមទៀត ៕ កុសល​

​ ​


Related