Spurs ស៊ី Aston Villa ៣-១ ដើម្បីឡើង ទៅឈរនៅលេខ៥បណ្តោះអាសន្ន (Video Inside)

ក្រុងឡុងដ៍៖ ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur រកបាន៣ពិន្ទុបន្ថែម ដើម្បីបង្រ្គប់២០ពិន្ទុឡើង ទៅឈរនៅលេខ៥បណ្តោះអាសន្ន ក្រោយឈ្នះក្រុមភ្ញៀវ Aston Villa ៣-១ យប់មិញនេះបញ្ចប់សប្តាហ៍ទី១១នៅ Premier League ។

ក្នុងជំនួបដ៏ស្វិតស្វាញ និងវាយបកទៅវិញទៅមកបានធ្វើឲ្យក្រុមទាំងពីររកបានមានការរបូតគ្រាប់បាល់រហូតដល់ទៅ៤ គ្រាប់ គ្រាដែលក្រុម Spurs រកបាន៣គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករ Moussa Dembele នៅនាទីទី៣ និង មិត្តរួមក្រុម Dele Alli នៅនាទីទី៤៥ ។

ទន្ទឹមនឹងនោះដែរ Jordan Ayew ក៏បានជួយឲ្យ Aston Villa សង១គ្រាប់វិញផងដែរនៅនាទី៧៩ តែត្រូវបានខ្សែ ប្រយុទ្ធដែលកំពុងឡើងជើង ជនជាតិអង់គ្លេស Harry Kane រកបានគ្រាប់ទី៣ឲ្យ Spurs នៅនាទីទី៩០ចុងម៉ោង បញ្ចប់ត្រឹមលទ្ធផលផ្លូវការ Spurs ៣ និង Aston Villa ១ ៕

Spurs ស៊ី Aston Villa ៣-១ ដើម្បីឡើង ទៅឈរនៅលេខ៥បណ្តោះអាសន្ន (Video Inside)

Spurs ស៊ី Aston Villa ៣-១ ដើម្បីឡើង ទៅឈរនៅលេខ៥បណ្តោះអាសន្ន (Video Inside)

Spurs ស៊ី Aston Villa ៣-១ ដើម្បីឡើង ទៅឈរនៅលេខ៥បណ្តោះអាសន្ន (Video Inside)

  • Spurs ស៊ី Aston Villa ៣-១ ដើម្បីឡើង ទៅឈរនៅលេខ៥បណ្តោះអាសន្ន (Video Inside)已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/11/03  Category:កីឡា