ស្មាតហ្វូន Howei Honor មួយចំនួន នឹងទទួលបានការអាប់ដែត Version ទៅកាន់ 6.0 នៅខែកុម្ភះ ឆ្នាំ 2016 ខាងមុខនេះហើយ

ស្មាតហ្វូន Howei Honor មួយចំនួន នឹងទទួលបានការអាប់ដែត Version ទៅកាន់ 6.0 នៅខែកុម្ភះ ឆ្នាំ 2016   ខាងមុខនេះហើយ

កាលពីខែមុននេះក្រុមហ៊ុន Huawei បានចេញផ្សាយនូវតារាងស្មាតហ្វូនរបស់ខ្លួន ដែលអាចអាប់ដែត Version ទៅកាន់ Android 6.0 Marshmallow រួចហើយដែរ ប៉ុន្តែពេលនោះ មិនមានព៌តមានដែលបង្ហាញពីពេលវេលាជាក់លាក់ នៃការអាប់ដែតនោះនៅឡើយទេ ។​ នៅថ្ងៃនេះ ខាងក្រុមហ៊ុន Huawei បានបង្ហើបអោយដឹងអំពីពេលវេលាជាក់លាក់នៃការអាប់ដែត Version ទៅកាន់ Android 6.0 Marshmallow បើទោះបីជាការអាប់ដែតនេះត្រូវបានជ្រើសយកតែស្មាតហ្វូនត្រកូល Honor ។ ដូចដែលមាននៅក្នុងសារ Tweet ដែលបានផ្ញើរចេញដោយក្រុមហ៊ុន Huwei Honor នៅប្រទេសឥណ្ឌា បានបង្ហាញថាស្មាតហ្វូនត្រកូល Honor ទាំងនោះរួមមាន Honor 7, Honor 6 Plus, Honor 6 ហើយក៏ដូចជា Honor 4X និង 4C ដែលស្មាតហ្វូនទាំងអស់នេះនឹងទទួលបានការអាប់ដែត Version នៅក្នុងខែកុម្ភះ ឆ្នាំ2016 ខាងមុខនេះហើយ ។ នេះគឺជាដំណឹងដ៏ល្អមួយសំរាប់អ្នកដែលមានស្មាតហ្វូនស៊េរី Honor ក្នុងដៃ ហើយមានបំណងចង់អាប់ដែត Version ទៅកាន់ Android 6.0 Marshmallow ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Howei Honor មួយចំនួន នឹងទទួលបានការអាប់ដែត Version ទៅកាន់ 6.0 នៅខែកុម្ភះ ឆ្នាំ 2016   ខាងមុខនេះហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Howei Honor មួយចំនួន នឹងទទួលបានការអាប់ដែត Version ទៅកាន់ 6.0 នៅខែកុម្ភះ ឆ្នាំ 2016   ខាងមុខនេះហើយ

ចុះថ្ងៃទី 03 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 10:15 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

ស្មាតហ្វូន Howei Honor មួយចំនួន នឹងទទួលបានការអាប់ដែត Version ទៅកាន់ 6.0 នៅខែកុម្ភះ ឆ្នាំ 2016   ខាងមុខនេះហើយ