សុនខ​​មួយ​ក្បាល​កំពុង​ល្បី​ខ្លាំង ដោយ​សារ​ចេះ​បុក​ប៊ីយែរ​​ស្ទាត់​ជំនាញ

សុនខ​​មួយ​ក្បាល​កំពុង​ល្បី​ខ្លាំង ដោយ​សារ​ចេះ​បុក​ប៊ីយែរ​​ស្ទាត់​ជំនាញ

សុនខ​​​មួយ​ក្បាល​មក​ពី​ទីក្រុង​ Los Angeles រដ្ឋ​​កាលីហ្វ័រញ៉ា​​ សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​​ បន្ទាប់​ពី​ឃើញ​​វា​ក្នុង​វីដេអូ​ចេះ​បុក​គ្រាប់​​ប៊ីយែរ​ឲ្យ​​​​​​ចូលរន្ធ​​​​ ដោយ​មិន​បាច់​ប្រើ​កឺ ​(ដង​បុក​ប៊ីយែរ) បាន​យ៉ាង​ល្អ។​​

 

 សុនខ​​មួយ​ក្បាល​កំពុង​ល្បី​ខ្លាំង ដោយ​សារ​ចេះ​បុក​ប៊ីយែរ​​ស្ទាត់​ជំនាញ

 
​តាម​ប្រភព​ព័ត៌មាន​ពី Daily Mail ឲ្យដឹង​ថា​សុនខ​ខាង​លើ​មាន​ឈ្មោះ​ Halo ​​ចេះ​ងើប​ឈរ​ជើង​ក្រោយ​​ពីរ ហើយ​​ជើង​មុខ​ម្ខាង​ទៅ​រុញ​គ្រាប់​ប៊ីយែរ​ចូល​ក្នុង​រន្ធ​តាប​​​ដូច​អ្នក​ជំនាញ​លេង​​បុក​ប៊ីយែរ​ដែរ។ តាម​ប្រភព​របស់​ម្ចាស់​​របស់ Halo គេ​មិន​ដែល​ឲ្យ​ Halo ចូល​លេង​ជា​ការ​ប្រកួត​ឬ​កម្មវិធី​របស់​សុនខ​អ្វី​មួយ​នោះ​​ទេ តែ​យ៉ាង​ណា​ក្ដី​ វីដេអូ​ Halo លេង​ត្រូវ​បាន​គេ​ថត​ និង​បង្ហោះ​​​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ច្រើន។

 

សុនខ​​មួយ​ក្បាល​កំពុង​ល្បី​ខ្លាំង ដោយ​សារ​ចេះ​បុក​ប៊ីយែរ​​ស្ទាត់​ជំនាញ
 

 
យ៉ាង​ណា​ក្ដី​​ ទាក់​ទង​​ការ​ចេះ​លេង​បុក​ប៊ីយែររបស់ Halo នេះ​ដែរ​ មាន​មតិ​មួយ​ចំនួន​និយាយ​ថា​អាច​ជា​ការ​​ប្រើ​បច្ចេកទេស​កាត់​ត​វីដេអូ​ ចំណែក​មតិ​មួយ​ចំនួន​ទៀត​ជឿ​ថា​ជា​​ការ​ពិត និង​​កោត​សរសើរ​ទេពកោសល្យ Halo។

 

ចុះប្រិយមិត្ត​ គិត​ថា​ជា​ប្រើបច្ចេកទេស​បន្ថែម ឬ​ជា​សមត្ថភាពពិតៗរបស់សុនខនេះ?

 

 
ចុចអាន៖ សុនខ​ Cute Cute លេង​ស្តាយ៍​​​តា​​អូណែល​​សឹង​​ខ្មាស

ចុចអាន៖ សុនខ​មុខ​​​​ប៉ោង​​ដោយ​សារ​​ឃ្មុំ​ មើល​ទៅ​គួរ​ឲ្យ​អាណិត ឬ​គួរ​ឲ្យ​ស្រលាញ់?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail
​​​​​​​​