[ព័ត៌មាន] Zerodium រកឃើញ អ្នកឈ្នះរង្វាន់ $1 លានដុល្លារ សំរាប់ ការ Jailbreak iOS 9.1 និង 9.2 Beta ហើយ

[ព័ត៌មាន] Zerodium រកឃើញ អ្នកឈ្នះរង្វាន់ $1 លានដុល្លារ សំរាប់ ការ Jailbreak iOS 9.1 និង 9.2 Beta ហើយ
ក្រុមហ៊ុន Zerodium បានប្រកាស កាលពីពេលថ្មីៗនេះថា ខ្លួន បានរកឃើញ អ្នកឈ្នះ ប្រាក់រង្វាន់ $1 លានដុល្លារ សំរាប់ ការហែកគុក iOS 9 បែប Untethered តាមរយៈ កម្មវិធីបើកមើលវិុបសាយហើយ។ ការហែកគុកនេះ គឺជាការហែកគុកពេញលេញ (Untethered) តាមរយៈចន្លោះប្រហោង របស់ កម្មវិធីបើកមើលវិុបសាយ… ដំណើរការស្រដៀងនឹង កម្មវិធី Jaibreakme របស់ អ្នកបំបែកកូដ comex ដែរ ដោយអ្នកប្រើប្រាស់ គ្រាន់តែបើក Safari ហើយចូលទៅ កាន់វិុបសាយ jailbreakme.com ដើម្បីចាប់ផ្តើម ការហែកគុក។

អ្វីដែលគួរអោយចាប់អារម្មណ៍ គឺថា ការហែកគុកនេះ អាចប្រើហែកគុក iOS 9.1 និង 9.2 Beta ដែលមិនទាន់មាន កម្មវិធីហែកគុក ជាសាធារណៈនៅឡើយ ខណៈដែល កម្មវិធី pangu អាចហែកគុក បានតែ iOS 9.0-9.0.2 ប៉ុណ្ណោះ។ Zerodium មិនបានប្រកាសពីឈ្មោះ ក្រុមដែលបានឈ្នះរង្វាន់នេះ នោះទេ ហើយដោយសារតែ នេះ គឺជា ការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដូចនេះ កម្មវិធីហែកគុកនេះ មិនទំនងជាចេញមុខ ជាសាធារណៈ នោះទេ៕
ប្រភព: twitter.com/zerodium» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)