លោក ម៉ាន់ ឈឿន ដឹកនាំប្រតិភូ គណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ ពីវិស័យនានា នៅខេត្តបាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានដឹកនាំប្រតិភូ ចុះសិក្សាស្វែងយល់ពីការងារ អំពីវិស័យនានាដែលស្ថិតក្រោមសមត្ថកិច្ច របស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភានៅខេត្តបាត់ដំបង ព្រមទាំងបានជួបពិភាក្សាកាងារ ជាមួយលោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីជំនាញក្នុងសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនានា មួយចំនួនផងដែរ។

បន្ទាប់ពីអានរបាយការណ៍ ស្វាគមន៍សង្ខេបរបស់លោក ច័ន្ទ សុផល អភិបាលខេត្ត ដែលបានរៀបរាប់បញ្ជាក់ ពីមានភាពរីកចម្រើន លើគ្រប់វិស័យ ក្នុងខេត្តបច្ចុប្បន្ន គ្រាន់តែមានបញ្ហាប្រឈមតិចតួច សម្រាប់ប្រជាពលរដ្ឋរឿងគ្រោះធម្មជាតិខ្លះប៉ុណ្ណោះ។

លោក ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា មានប្រសាសន៍នាឱកាសនោះផងដែរ គឺលោកបានដឹកនាំប្រតិភូ ចុះសិក្សាស្វែងយល់ពីការងារ អំពីវិស័យនានា ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ នៃព្រឹទ្ធសភានៅខេត្តបាត់ដំបង  ព្រមទាំងបានជួបពិភាក្សាកាងារជាមួយលោក ច័ន្ទ សុផល អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីជំនាញក្នុងសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនានានៅថ្ងៃនេះ ដើម្បីចុះស្វែងយល់បន្ថែម និងទៅពិនិត្យកន្លែងសំខាន់ៗ ជាបទពិសោធន៍ ដើម្បីបានរបាយការណ៍ នៅតាមបណ្តាខេត្តនានា ពិសេសខេត្តបាត់ដំបង ដើម្បីរាយការណ៍ជូនព្រឹទ្ធសភាផងដែរ។

បន្ទាប់មក ប្រធានមន្ទីរពាក់ព័ន្ធនានា ក៏បានរាយការណ៍ជូនអង្គប្រជុំ ពីលទ្ធផលការងារសម្រេចបានល្អប្រសើរ ហើយក៏មានបញ្ហាប្រឈម មួយចំនួនផងដែរ តែថ្នាក់ដឹកនាំក្រសួង មន្ទីរជំនាញ តែងសហការ និងជ្រោមជ្រែងអាជ្ញាធរខេត្ត ខិតខំធ្វើការងារទាំងនេះ បានសម្រេចជោគជ័យ។

ប្រធានគណៈប្រតិភូ ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលបានចូលរួមកិច្ចសហការល្អ ក្នុងការបំពេញភារកិច្ចបេសកកម្ម របស់គណៈកម្មការទី៧នៃព្រឹទ្ធសភាយើង បានទទួលលទ្ធផលល្អប្រកបដោយជោគជ័យផងដែរ៕