លោក លឹម គានហោ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តី ព្រាងអនុក្រឹត្យ ស្តីពី អាជ្ញាបណ្ណទឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី អាជ្ញាបណ្ណទឹក ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់របស់ក្រសួង និងមន្ត្រីបច្ចេកទេស ដែលរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ សរុបជាង ៤០ រូប ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានលើកឡើងថា យោងតាមស្មារតីនៃច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ ២០០៧ កន្លងមក ក្រសួងធនធានទឹក និងឧតុនិយម មានកាតព្វកិច្ច រៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន ០៤ បន្ថែមទៀត ដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាល ។ បច្ចុប្បន្ន អនុក្រឹត្យចំនួន ០២ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់រួចមកហើយ នោះគឺអនុក្រឹត្យ ស្តីពី នីតិវិធីនៃការបង្កើត ការរំលាយចោល និងការកំណត់តួនាទី និងភារកិច្ច នៃសហគមន៍កសិករប្រើប្រាស់ទឹក និងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ។

លោករដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្ន ក្រសួងបាន និងកំពុងសកម្មរៀបចំអនុក្រឹត្យចំនួន ០២ បន្ថែមទៀត ដើម្បីសុំការសម្រេចពីរាជរដ្ឋាភិបាល គឺអនុក្រឹត្យស្តីពី អាជ្ញាបណ្ណទឹក ដែលយើងនឹងពិភាក្សាគ្នានៅថ្ងៃនេះ និងសេចក្តីព្រាងអនុក្រឹត្យស្តីពី គុណភាពទឹក ដែលក្រុមការងារបាន និងកំពុងរៀបចំ ។

សេចក្តីព្រាងអនុក្រឹត្យ ស្តីពី អាជ្ញាបណ្ណទឹក ចែកចេញជា ១០ ជំពូក មាន ៣៤ មាត្រា និងមានគោលបំណងផ្តល់សិទ្ធិក្នុងការប្រើប្រាស់ទឹក និងធនធានទឹកឲ្យចំទិសដៅប្រកបដោយប្រសិទ្ធភាព និរន្តរភាព ការពារទុកជាមុននូវហេតុប៉ះពាល់ និងមហន្តរាយ ដែលអាចកើតមានឡើងដោយសារឥទ្ធិពលទឹក កាត់បន្ថយនូវគ្រោះថ្នាក់ចំពោះមុខដែលបង្កឡើងដោយសកម្មភាពមនុស្ស ប៉ះពាល់ទឹក និងធនធានទឹក  ៕