Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ

Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ

ហាង​លក់​រថយន្ត​ទំនើប​មួយ​​ក្នុង​ស្រុក ទើប​តែ​បាន​នាំ​ចូល​រថយន្ត Audi Q7 ស៊េរី ០១៦ និង​បាន​ដាក់លក់​ក្នុង​មាន​តម្លៃ​ជាង ១៣ម៉ឺន​ដុល្លារ។

 

Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ

 

ភ្នាក់ងារ​លក់​មួយ​រូប​របស់​ហាង Kimsrun Premium Auto បាន​ឱ្យ​ដឹង​ថា​រថយន្ត Audi Q7 ​នេះ​ ហាង​លោក​ទើប​តែ​បាន​នាំ​ចូល​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​គ្រឿង​តម្លៃ ១៣៥ ០០០ដុល្លារ ហើយ​ក៏​បាន​លក់​អស់​ជា​ច្រើន​គ្រឿង​ផង​ដែរ។

 

Audi Q7 ស៊េរី​ថ្មី​បំពាក់​ដោយ​ម៉ាស៊ីន V6 ទំហំ 3.0 លីត្រ និង​ចង្កឹះ​លេខ ៨វគ្គ។ វា​មាន​កម្លាំង​ម៉ាស៊ីន ២៨០សេះ និង​ស៊ី​ប្រេង​ប្រមាណ ១២,៣៨លីត្រ/១០០គ.ម សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង ១០,៩លីត្រ​សម្រាប់​ផ្លូវ​ឆ្ងាយ។

 

អ្វី​ដែល​ធ្វើ​ឱ្យ Audi Q7 ខុស​ប្លែក​ពី​ស៊េរី​មុន​គឺ​កាង​ផ្នែក​ខាង​មុខ មាន​រាង​ជ្រុង រីឯ​ចង្កៀង​មុខ​​រាង​ជ្រុង​វែង បំពាក់​ដោយ​ភ្លើង​ប្រភេទ LED រួម​ជាមួយ​នឹង​ភ្លើង​ហ្វា​ភ្លឺច្បាស់​មួយ​គ្រាប់។ នៅ​លើ​តាប្លូ​ខាង​មុខ​របស់ Audi Q7 នេះ​មាន​ផ្ទាំង Touchscreen តូច​មួយ​សម្រាប់​បង្ហាញ​រូបភាព​វីដេអូ ដែល​ទទួល​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត។

 

Audi Q7 នេះ​ជា​ប្រភេទ​រថយន្ត​​ស័ក្ដិសម​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ ដោយ​ផ្នែក​ខាង​ក្នុង​របស់​វា​មាន​ទំហំ​ធំ​ទូលាយ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពី ៥ ទៅ ៦នាក់៕

 

Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ

 

Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ

 

Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ

 

អាន៖ យាន​ជំនិះ​ប្រើ​ថាមពល​ព្រះអាទិត្យ​ស្នាដៃ​កូន​ខ្មែរ ទំនើប​អាច​ប្រជែង​ទីផ្សារ​បរទេស

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

Audi Q7 ស៊េរី ០១៦ ទើប​មក​ដល់​កម្ពុជា​ តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ