កីឡាការិនីធិន សេងហុងខំហ្វឹកហាត់ដើម្បី រកមេដាយមាសនៅ SEA Para Games

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡាការិនី​ធិ​ន​សេងហុង​ដែល​បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ ជាមួយ​ស្វាមី​មួយរយៈ​នោះបាន​ត្រឡប់​មកកាន់ ទីលាន​រត់ប្រណាំង​វិញ​ហើយ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍ SEA Para Games នៅ​ចុង​ឆ្នាំនេះ​នៅ ប្រទេស​សឹង្ហ​បូរី ។​

​     ​កីឡាការិនី​អាយុ​៣២​ឆ្នាំ​រូបនេះ​បាន​ចំណាយ​ពេលវេលា​ច្រើនណាស់​ដើម្បី​ ហ្វឹកហាត់ ។​សេងហុង​បាន​និយាយ​ថា​ការប្រកួត​នេះ​បើ​នាង​រក​មេដាយ​មិន​បានទេ​គឺជា​ ការខាតបង់​ច្រើនណាស់ ។ នាង​មកពី​ប្រទេស​អូស្ដ្រាលី​ហើយ​ជួល​ផ្ទះ​គេ​នៅ​ភ្នំពេញ​ដើម្បី​ហ្វឹកហាត់​ ព្រោះ​នាង​សង្ឃឹមលើ​រង្វាន់​មេដាយ​ដេ​ល​នាង​ងា​ចនឹង​ដណ្ដើមបាន​ដូច​សព្វដង ។​

​    ​សេងហុង​ចាប់ផ្ដើម​ហាត់​អត្តពលកម្ម​លើ​វិញ្ញាសា​រត់​ចាប់ពី​ឆ្នាំ​២០០៥​មក ។​តែ​បន្ទាប់ពី​លេង​បាន​មួយរយៈ​មក​នាង​ក៏​ផ្អាក​ទៅវិញ​ហើយ​នៅ​ឆ្នាំ​២០១១ SEA Para Games នៅ​ហ្វិ​លិ​បិ​ន​នាង​រក​បា​នោ​មេដាយមាស​មួយគ្រឿង​ក្រៅ​ពី​នោះ​មាន​ មេដាយប្រាក់ និង មេដាយសំរិទ្ធ ។​

​    ​សេងហុង​ធ្លាប់បាន​ចេញទៅ​ប្រកួត​Olympic Para Games នៅ​ទីក្រុង​ឡុង​តែ​មិនបាន​មេដាយ​ឡើយ ។ តែ​សម្រាប់​ការប្រកួត​ថ្នាក់​តំបន់ និង ទ្វីប នាង​ដណ្ដើមបាន​មេដាយ​គ្រប់​ពេលដែល​ចេញទៅ​ប្រកួត​។​លោក​ផៃ សុខ​ដែលជា​គ្រូបង្វឹក​បាន​អះអាងថា​មួយរយៈ​នេះ​សេងហុង​ហាត់​ឡើង​ច្រើនណាស់​ លោក​នៅតែ​មាន​ជំនឿ​ចិត្ត​ថា​កីឡាការិនី​រូបនេះ​មានសំណាង​ល្អ​ក្នុង​ ព្រឹត្តិការណ៍ SEA Para Games នៅ​សឹង្ហ​បូរី ។​

​    ​លោក​យី វាសនា​ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​បា់​រ៉ា​ឡាំ​ព​ពិ​ក​កម្ពុជា ​នៅតែ​ចាត់ទុកថា​កីឡា​កា​ រិ​នី​ធិ​ន សេងហុង​នៅតែ​ជា​គ្រាប់ពេជ្រ​របស់​កម្ពុ​ជាដ​ដែល ។ លោក​ជឿថា​នាង​នឹង​រក​មេដាយ​បាន​ជាមិនខាន ។ គួរ​បញ្ជាក់ថា​សេង​ត្រៀម​លេង ២​វិញ្ញាសា​គឺ​រត់ ១០០​ម៉ែត្រ និង ២០០​ម៉ែត្រ ។​