ប៉ូលិស និង​ប៉េអឹម ចុះ​ពិនិត្យ​ឆែកឆេរ​ស្លាក​លេខ និង​ឡូហ្គោ ខ​ភម របស់​ទ័ព និង​នគរបាល​

បន្ទាយមានជ័យ: កម្លាំង​ប៉ូលិស​និង​ប៉េអឹម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​ឆែកឆេរ​ស្លាក​លេខ និង​ឡូហ្គោ ខ​ភម របស់​ទ័ព និង​នគរបាល កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា នៅ​ផ្លូវជាតិ​លេខ​៥ ខាងលិច​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម បាន​និយាយថា​: អនុវត្តតាម​បទបញ្ជា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ កងកម្លាំង​នគរបាល​យើង បាន​ចុះ​ត្រួតពិនិត្យ​លើ​រថយន្ត ដែល​បំពាក់​ស្លាក​លេខ ន​.​ប ជា​រថយន្ត​មាន​ស្លាក​លេខ ពិតប្រាកដ ឬ​យ៉ាងណា មាន​ឯកសារ និង​លិខិតបទដ្ឋាន​ត្រឹមត្រូវ ឬ​អត់​។​

​ឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក៏​និយាយ​ផងដែរ​ថា​: ដោយ​អនុវត្តតាម​បទបញ្ជា  នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក៏​ដូច​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ថ្ងៃនេះ កងកម្លាំង​កង​រាជ​អាវុធ បាន​សហការ​នឹង​កម្លាំង​នគរបាល ដើម្បី​ត្រួតពិនិត្យ​លើ មធ្យោបាយ​យានយន្ត ដែល​ពាក់​ស្លាក​លេខ ខ​.​ម ដែល​គ្មាន​លិខិត និង​បទដ្ឋាន​ត្រឹមត្រូវ​នោះ​ផងដែរ ។   

​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ គ្រាន់តែ​ចាប់​ឃាត់​រថយន្ត ដែលមាន​ពាក់​ស្លាក​លេខ ន​.​ប និង ខ​.​ម រួមទាំង​ការដាក់​ឡូហ្គោ​ទាំង ន​.​ប កងរាជអាវុធហត្ថ ឬ អគ្គស្នងការដ្ឋាន ក្រសួងមហាផ្ទៃ ក្រសួង​ការពា​ជាតិ គ្មាន​លិខិតបទដ្ឋាន ណែនាំ និង​បញ្ឈប់​ឲ្យ​ឈប់​ប្រើប្រាស់ តទៅទៀត ប្រសិនបើ​មិន​បញ្ឈប់​ទេនោះ ត្រួតពិនិត្យ​ជួបប្រទះ​ឃើញ ជា​លើក​ទី​២ មិន​អនុគ្រោះ​នោះទេ គឺ​អនុវត្តតាម​វិធានការ​រដ្ឋបាល បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ក្នុង​កិច្ច​ប្រិប​ត្តិ​ការ​នេះ កងកម្លាំង​នគរបាល និង​កងកម្លាំង​កងរាជអាវុធហត្ថ ចំពោះ​លទ្ធផល ធ្វើការ​ត្រួតពិនិត្យ​នោះ គឺ​ត្រួតពិនិត្យ​លើ​រថយន្ត ពាក់​ស្លាក​លេខ ខ​.​ម បាន​ចំនួន​២​គ្រឿង​, ឡូហ្គោ​កងរាជអាវុធហត្ថ​ចំនួន​៧​គ្រឿង​, ឡូហ្គោ​កងទ័ពជើងគោក ចំនួន​២​គ្រឿង​, ឡូហ្គោ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​១ គ្រឿង​, ឡូហ្គោ​ក្រសួងមហាផ្ទៃ​២​គ្រឿង​, បក​ស្គុ​ត​ខ្មៅ​ចេញពី​រថយន្ត​២៣​គ្រឿង និង​រថយន្ត​ផ្ទុកទំនិញ​សំពីងសំពោង ដាក់​លើ​គូថ​រថយន្ត​ឲ្យ​រើ​ចុះ ចំនួន​៥​គ្រឿង​ផងដែរ​៕V/S

ប៉ូលិស និង​ប៉េអឹម ចុះ​ពិនិត្យ​ឆែកឆេរ​ស្លាក​លេខ និង​ឡូហ្គោ ខ​ភម របស់​ទ័ព និង​នគរបាល​

ប៉ូលិស និង​ប៉េអឹម ចុះ​ពិនិត្យ​ឆែកឆេរ​ស្លាក​លេខ និង​ឡូហ្គោ ខ​ភម របស់​ទ័ព និង​នគរបាល​

ប៉ូលិស និង​ប៉េអឹម ចុះ​ពិនិត្យ​ឆែកឆេរ​ស្លាក​លេខ និង​ឡូហ្គោ ខ​ភម របស់​ទ័ព និង​នគរបាល​