​បំណង​សំខាន់​៣ ពេល​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-១៦ នៅ​បន្ទាយមានជ័យ​

បន្ទាយមានជ័យ:  មានបំណង​សំខាន់​៣ បានលើកឡើង ពេល​គ្រឹះស្ថានសិក្សា​រដ្ឋ ជាង​៧០០​កន្លែង នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​បើក​បវេសនកាល កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ក្នុងនោះ​បវេសនកាល​ថ្នាក់​ខេត្ត បាន​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាល័យ មង្គល​បូរី ស្រុក​មង្គល​បូរី ក្រោម​អធិបតីភាព​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​, លោក​ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​, ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អង្គការ សង្គម​ស៊ីវិល និង​លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី​។ នៅតាម​សាលារៀន​ដទៃទៀត ក៏បាន​បើក​ដែរ​។​

​លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: បំណង​សំខាន់ៗ នៃ​ថ្ងៃ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​: ទី​១-​ការ​បំផុស និង​កសាង​នូវ​ផ្លូវ​វប្បធម៌ ប្រពៃណី​នៃ​ការ​រំលឹក​ដល់ គុ​ណូ​ប​ក្ការ​:​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន នៅ​គ្រប់​ភូមិ​សិក្សា​ទាំងអស់ ដែល​បាន​បាត់បង់​ជីវិត ទៅហើយ​ក្តី ឬ​កំពុង​រស់នៅ​ក្តី ព្រោះថា គ្រូបង្រៀន ជា​បុគ្គល​គួរ​ជាទីគោរព ស្រឡាញ់ និង​ដឹងគុណ​របស់​សិស្ស និស្សិត​ប្រៀបបាន​នឹង "​ឱ​ពុក​ម្តាយ​ទី​២" របស់ខ្លួន និង​ជា "​វិស្វករ​នៃ​ព្រលឹង​ជាតិ​"​។ ទី​២-​បន្ទាប់ពី​ប្រសាសន៍​គណ​:​អធិបតី​រួច ស្នូរ​ជួង​នឹង​បន្លឺឡើង លាន់​កងរំពង​គ្រប់​សាលារៀន ដែលជា​សញ្ញា​ដាស់​ស្មារតី លោកគ្រូ​អ្នកគ្រូ កូនៗ ក្មួយៗ សិស្សានុសិស្ស​គ្រប់គ្នា​ថា "​យើង​ដល់​ថ្ងៃ​ចូលរៀន និង​ដល់​ថ្ងៃ​បង្រៀន​ហើយ​" ចាប់ពីពេលនេះ​តទៅ​។ ទី​៣-​គ្រូ​ខ្លួនឯង​ត្រូវតែ​សំអិតសំអាង​ឥរិយាបថ សេចក្តី​ថ្ងៃ​ថ្នូរ ការទទួលខុសត្រូវ លើ​សីលធម៌ វិជ្ជាជីវ​: អោយបាន​ល្អ ព្រោះ​យើង​ជា​ជន​គំរូ​។​

​លោក​ឈើ​យ ចាន់ណា បាន​រំលឹក​ពី​ការអនុវត្ត​វិធាន​គន្លឹះ របស់​រាជរ​ដ្ខា​ភិ​បាល លើ​វិស័យ​អប់រំ ដូចជា​: ទី​១-​ការបង្កើន​គុណភាព និង​ប្រសិទ្ធិភាព​នៃ​សេវា​អប់រំ​។ ទី​២-​ការពង្រឹង​ការងារ​គ្រប់​គ្រង់​បុគ្គលិក​។ ទី​៣-​ការពង្រឹង​ការប្រឡង​គ្រប់​ប្រភេទ​។ ដូចជា​ក្នុង​ខេត្ត សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ បាន​ប្រឡងប្រជែង ជាប់​លទ្ធផល​ថ្នាក់​ពិភពលោក អន្តរជាតិ និង​ថ្នាក់ជាតិ និង​ជាប់​អាហារូបករណ៍​ថ្នាក់​តំបន់ ជាច្រើន​នាក់ រាល់​ឆ្នាំ​។ ដោយឡែក ឆ្នាំ​សិក្សា​២០១៥-១៦​នេះ ក្រសួង​អប់រំ នឹងដាក់​វិធានការ​តឹងរ៉ឹង​ពង្រឹង​ការសិក្សា និង​ការប្រឡង​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) ដើម្បី​ធ្វើអោយ​គុណភាព ការសិក្សា​របស់​សិស្ស និង​ការត្រៀម​គ្រប់​ជ្រុងជ្រោយ ក្នុងការ​ចូលរួម​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ទី​៤-​ការកែទម្រង់​ឧ​ត្ត​មសិ​ក្សា​។ ទី​៥-​ការអភិវឌ្ឍន៍​សម្រាប់ យុវជន​នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​។ ទី​៦-​ការអនុវត្ត​ស៊ីជម្រៅ កំណែទម្រង់​ការងារ​អប់រំ​កាយ និង​កីឡា​។​
 
​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ មាន​គ្រឹះស្ថានសិក្សា​រដ្ឋ ពី​ម​ត្តេ​យ្យ​ដល់​មធ្យមសិក្សា ចំនួន​៧៣៩​សាលា ក្នុងនោះ​វិទ្យាល័យ មាន​២៦​កន្លែង អនុវិទ្យាល័យ​៥៤​កន្លែង បឋមសិក្សា​មាន​៤០៧​កន្លែង និង​ម​ត្តេ​យ្យ​មាន​២៦​កន្លែង មាន​សិស្ស​សរុប​ជាង ១៤ ម៉ឺន​នាក់​។ មាន​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​១ មាន​សាកលវិទ្យាល័យ​រដ្ឋ​១​កន្លែង​។​

​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អាន​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែង​ក្នុងឱកាស​បើក បវេសនកាល ឆ្នាំ​សិក្សា​២០១៥-១៦ ដោយ​កត់សម្គាល់​តួនាទី​សំខាន់ និង​ការទទួលខុសត្រូវ​ខ្ពស់ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការកែទម្រង់ការ​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​លទ្ធផល​ល្អ ក្នុងនោះ​សិស្ស​ប្រឡង​បាន​និទ្ទេស A បាន​កើន​ដល់ ១០៨​នាក់​។ សារ​សម្តេច​តេ​ជោ ក៏​និយាយ​ពី​ការកែទម្រង់ របស់​ក្រសួង​អប់រំ លើ​ការកែលម្អ​គុណភាព​អប់រំ នៅ​គ្រ​ប់ក​ម្រឹត ទាំង​ការអនុវត្ត​ការគ្រប់គ្រង​ហិរញ្ញវត្ថុ បុគ្គលិក ទាំង​ការប្រឡង​។​
 
​លោក គោ​ស៊ុំ សារឿ​ត សង្កត់ធ្ងន់​បន្ថែម​លើ​ចំណុច​បណ្តាំ សម្តេចនាយក​រដ្ឋមន្ត្រី ដែល​រំលឹក​ដាស់តឿន និង​ផ្តាំផ្ញើ​ដល់​ក្មួយៗ សិស្សានុសិស្ស និង​យុវជន​យុវនារី​ទាំងអស់​ថា បើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឱ​ពុក​ម្តាយ និង​អនាគត​រុងរឿង គឺ​ត្រូវ​នៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​, គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស សហគមន៍ និង​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សកម្ម ក្នុង​ការជួយ​អប់រំ​កូនចៅ អោយបាន​ល្អ ទាំង​ផ្នែកអនាម័យ សុខភាព​. ចំណេះដឹង សីលធម៌ ដើម្បី​បន្ត​លើកកម្ពស់​កិត្តិយស​សង្គមជាតិ​កម្ពុ​ជា​។​
 
​ដោយឡែក នៅ​វិទ្យាល័យ​សម្តេច​ឱ ក្រុង​សិរីសោភ័ណ លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ដែល​អញ្ជើញ​បើក​បវេសនកាល​ទីនោះ ក៏​អាន​សារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​កត់​សម្គាល់ការ​ជម្រុញ អោយ​ដំណើរ​ការរៀន បង្រៀន​ត្រូវតែមាន​គុណភាព ប្រសិទ្ធភាព និង​ឆ្លើយតប​ទីផ្សារការងារ​ក្នុងប្រទេស ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​។​

​ចុងបញ្ចប់​នៃ​ពី​ធី គឺមាន​ចែក​រង្វាន់​ដល់ សិស្ស​ជ័យលាភី មាន​ចំណាត់ថ្នាក់​ល្អ និង​ឆ្នើម ដល់​សិស្ស​ក្រីក្រ​ជាដើម​៕V/S

​បំណង​សំខាន់​៣ ពេល​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-១៦ នៅ​បន្ទាយមានជ័យ​

​បំណង​សំខាន់​៣ ពេល​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-១៦ នៅ​បន្ទាយមានជ័យ​

​បំណង​សំខាន់​៣ ពេល​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-១៦ នៅ​បន្ទាយមានជ័យ​

​បំណង​សំខាន់​៣ ពេល​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-១៦ នៅ​បន្ទាយមានជ័យ​